ខ្មែរប៉ុស្ដិ៍ Close

កូនឈើចម្រុះជិត៨ពាន់ដើមទៀត ត្រូវបានអាជ្ញាធរជាតិអប្សរាចែកចាយពីថ្ងៃទី១៤ ដល់ថ្ងៃទី២២ ខែមិថុនា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៩ ខែមិថុនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 75
កូនឈើចម្រុះជិត៨ពាន់ដើមទៀត ត្រូវបានអាជ្ញាធរជាតិអប្សរាចែកចាយពីថ្ងៃទី១៤ ដល់ថ្ងៃទី២២ ខែមិថុនា កូនឈើចម្រុះជិត៨ពាន់ដើមទៀត ត្រូវបានអាជ្ញាធរជាតិអប្សរាចែកចាយពីថ្ងៃទី១៤ ដល់ថ្ងៃទី២២ ខែមិថុនា

កូនឈើចម្រុះសរុបចំនួន ៧,៨៥០ ដើមទៀត ត្រូវបានចែកចាយដល់សាធារណជន ដែលបានដាក់ពាក្យស្នើសុំមកកាន់អាជ្ញាធរជាតិអប្សរា។ ដើមឈើទាំងនោះ ត្រូវបានស្នើសុំដើម្បីយកទៅដាំនៅតាមដីគម្របព្រៃឈើ ស្ថាប័ន ដីចម្ការ និងដីផ្ទះរបស់ប្រជាពលរដ្ឋទាំងក្នុងនិងក្រៅខេត្តសៀមរាប។ ការចែកចាយ ឬផ្តល់កូនឈើទាំងនោះរួមមាន៖

  • ផ្តល់កូនឈើជូនតំណាង ឧត្តមសនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប ចំនួន១,៧០០ដើម ដើម្បីយកទៅដាំតាមអង្គភាពមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ក្នុងខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គ្រញូង៥០០ដើម ធ្នង់៣០០ដើម ចាមរី៥០០ដើម ក្ងោក៣០០ដើម និងអូញម៉ូញ១០០ដើម។
  • ផ្តល់កូនរំដួលជូនតំណាងនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរនៃអាជ្ញាធរជាតិអប្សរា ចំនួន៣០ដើម ដើម្បីយកទៅដាំក្នុងបរិវេណប្រាសាទបន្ទាយក្តី។ ។
  • ផ្តល់កូនឈើជូនលោក ស្វាយ ហុង មេឃុំដូនកែវ ចំនួន១,៨៣០ដើម ដើម្បីយកទៅដាំតាមដងផ្លូវនានាក្នុងឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប ។ កូនឈើទាំងនោះរួមមាន គគីរ៥០០ដើម ក្ងោក៣០០ដើម រំដួល២០០ដើម ខ្នារ២០០ដើម ត្របែកព្រៃ៣០០ដើម និងលឿងរាជ៣៣០ដើម។
  • ផ្តល់កូនឈើជូនលោក ស៊ន់ កាន់ ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន៥០០ដើម ដើម្បីយកទៅដាំតាមជើងភ្នំគូលែន ស្ថិតក្នុងភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គគីរ១០០ដើម ឈើទាល១០០ដើម កកោះ១០០ដើម សំរោង១០០ដើម និងផ្តៀក១០០ដើម។
  • ផ្តល់កូនឈើជូនតំណាងឯកឧត្តម មេធាវី ឈិត បូរ៉ាវុធ ចំនួន៦០០ដើម ដើម្បីយកទៅដាំតាមបរិវេណវត្តអារាម នានានៅស្រុកកំណើត។ កូនឈើទាំងនោះរួមមាន គ្រញូង១០០ដើម បេង៥០ដើម ធ្នង់៥០ដើម ច្រេស៥០ដើម ក្ងោក២០០ដើម អូញម៉ូញ៥០ដើម និងគគីរ១០០ដើម។
  • ប្រគេទកូនឈើជូនព្រះវិជិតមេធា អ៊ាន សុឃា ព្រះចៅអធិការវត្តពោធិវនារាម ចំនួន៧៥០ដើម ដើម្បីយកទៅដាំក្នុងបរិវេណទីធ្លាវត្តពោធិវនារាម ហៅវត្តស្ពឺ និងវត្តជ័យមុនីវនារាម ហៅវត្តជយោ ស្ថិតក្នុងស្រុកចំការលើ ខេត្តកំពង់ចាម។ កូនឈើទាំងនោះរួមមាន គ្រញូង១០០ដើម បេង៣០ដើម ធ្នង់៣០ដើម ច្រេស៣០ដើម ឈើទាល៥០ដើម គគីរ៣០ដើម កកោះ៥០ដើម ផ្តៀក៨០ដើម សំរោង៣០ដើម ចំបក់១០ដើម ពពេល៣០ដើម ត្របែកព្រៃ៥០ដើម ផ្ញៀវ១០០ដើម ថ្កុល៥០ដើម រំដួល៥០ដើម។
  • ផ្តល់កូនឈើជូនតំណាងលោក ស៊ីន ចាន់ថុល អភិបាលស្រុកពួក ចំនួន៨០០ដើម ដើម្បីយកទៅដាំនៅតាមទីធ្លាសាលារៀន និងវត្តអារាមនានាក្នុងស្រុកពួក ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន ឈើទាល២៥០ដើម កកោះ២០០ដើម បេង១៥០ដើម និងគ្រញូង២០០ដើម។
  • ផ្តល់កូនឈើជូនលោកស្រី អ៊ុន សេរីរ័ត្ន នាយិកាសាលាបឋមសិក្សា ហ៊ុន សែន អញ្ចាញ ក្រុងសៀមរាប ចំនួន១០ដើម ដើម្បីយកទៅដាំនៅមុខទីធ្លាសាលារៀន។ កូនឈើទាំងនោះរួមមាន រំដួល៤ដើម ត្របែកព្រៃ៣ដើម និងអង្កាញ់៣ដើម។
  • ផ្តល់កូនឈើជូនលោក ប៉ុន ព្យុះ មន្ត្រីរាជការ ចំនួន៣០ដើម ដើម្បីយកទៅដាំលើផ្ទាល់ខ្លួនក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។ កូនឈើទាំងនោះរួមមាន ធ្នង់១៥ដើម បេង៥ដើម និងក្ងោក១០ដើម។
  • ផ្តល់កូនឈើជូនលោក ច័ន្ទ រស្មី អ្នកសារព័ត៌មានកោះសន្តិភាព ចំនួន១០០ដើម ដើម្បីយកទៅដាំលើផ្ទាល់ខ្លួនក្នុងភូមិព្រៃគុយ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គ្រញូង៣០ដើម ធ្នង់២០ដើម បេង២០ដើម និងច្រេស៣០ដើម។
  • ផ្តល់កូនឈើជូនតំណាងលោកស្រី ម៉ននី រង្សី អភិបាលស្រុកក្រឡាញ់ ចំនួន១,៥០០ដើម ដើម្បីយកទៅដាំនៅតាម បណ្តោយផ្លូវជាតិលេខ៦រហូតដល់ព្រំប្រទល់ស្រុកពួក និងផ្លូវជាតិលេខ៦៨ដល់ស្រុកស្រីស្នំ និងដាំនៅព្រៃលិចទឹកផង។ កូនឈើទាំងនោះរួមមាន ត្របែកព្រៃ៣០០ដើម ក្ងោក៥០០ដើម ឥន្ទនេល៣០០ដើម ខ្នារ២០០ដើម និងចាមរី២០០ដើម៕

អត្ថបទទាក់ទង