ខ្មែរប៉ុស្ដិ៍ Close

អ្នកចិញ្ចឹមសត្វអូទ្រីសក្នុងខេត្តកំពង់ស្ពឺចែករំលែកបទពិសោធន៍ក្នុងការចិញ្ចឹម

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃចន្ទ ទី៧ ខែមិថុនា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 80
អ្នកចិញ្ចឹមសត្វអូទ្រីសក្នុងខេត្តកំពង់ស្ពឺចែករំលែកបទពិសោធន៍ក្នុងការចិញ្ចឹម អ្នកចិញ្ចឹមសត្វអូទ្រីសក្នុងខេត្តកំពង់ស្ពឺចែករំលែកបទពិសោធន៍ក្នុងការចិញ្ចឹម

កំពង់ស្ពឺ៖ កសិដ្ឋានចិញ្ចឹមសត្វអូទ្រីសមួយកន្លែងក្នុងខេត្តកំពង់ស្ពឺ បានចូលរួមចែករំលែកបទពិសោធន៍ក្នុងការចិញ្ចឹម ខណៈដែលបច្ចុប្បនុ្នសត្វប្រភេទនេះ កំពុងមានតម្រូវការសម្រាប់អ្នកបរិភោគ និងលក់បន្ត។

លោក តេង ប៊ុនធី កសិករចិញ្ចឹម និងលក់សត្វអូទ្រីស ដែលស្ថិតនៅក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានប្រាប់វិទ្យុជាតិកម្ពុជាថា លោកបានចាប់របរចិញ្ចឹមសត្វអូទ្រីសនេះ អស់រយះពេលជិត៨ឆ្នាំមកហើយ ដើម្បីបំពេញតម្រូវការផ្គត់ផ្គង់ក្នុងខេត្ត និងនាំចេញទៅលក់នៅតាមរាជធានី ខេត្តផ្សេងៗទៀត។ លោកបានបន្ថែមថា សម្រាប់សត្វអូទ្រីសនេះ គឺអាចលក់ជូនអតិថិជនបាន ទាំងមេ ទាំងកូន ទាំងពង និងសាច់ផងដែរ ។ លោកបានបញ្ជាក់ថា ការចិញ្ចឹមសត្វអូទ្រីស មិនមានការលំបាកអ្វីទេ ដោយសារតែសត្វនេះវាស៊ីស្មៅ ស៊ីបន្លែជាចំណីអាហារ គ្រាន់តែវាត្រូវការកន្លែងធំទូលាយ ។

៖«តាមពិតសត្វនឹងយើងស្រួលចិញ្ចឹមវាស៊ីតិចវាស៊ីស្មៅស៊ីអីហើយយើងអាចបានសាច់ច្រើនវាស៊ីស្មៅស៊ីត្រកួនអីចឹងយើងដាក់ចំណីឱ្យវាតិចតួចអីទៅយើងចិញ្ចឹមបានហើយយើងចិញ្ចឹមទៅគឺវាចំណេញហើយដោយសារសាច់វាច្រើន សត្វនឹងគឺថាវាស៊ីតិចតែខ្លួនវាធំយើងបានសាច់ច្រើនប្រសិនបើគាត់ចង់ចិញ្ចឹមហូបឬក៏ចិញ្ចឹមលក្ខណ:មើលអីក៏បានដែរអាចសួរខ្ញុំបានទាំងអស់ហើយបើប្រជាកសិករគាត់ចង់ចិញ្ចឹមខ្ញុំយល់ថាប្រហែលជាចំណេញវាអត់ពិបាកថែដូចគោព្រោះវាស៊ីតិចប្រហែលស្មើនឹងក្ងាន២ចឹងបើមានប្រជាជនណាគាត់ចង់ចិញ្ចឹមគឺវាល្អ»។

លោកបញ្ជាក់ថា ចំពោះកសិករផ្សេងទៀតដែលចង់ចិញ្ចឹមសត្វអូទ្រីសនេះ កសិដ្ឋានរបស់លោកស្វាគមន៍ ជានិច្ច ដោយមិនគិតថ្លៃសេវាអ្វីឡើយ ពីបច្ចេកទេសចិញ្ចឹម ការផ្តល់ចំណី ការថែទំា ការព្យាបាល ខណៈដែលកសិដ្ឋាននេះបានផ្តល់បច្ចេកទេសដល់អ្នកចិញ្ចឹមជា ច្រើននាក់រួចមកហើយ ដោយការចិញ្ចឹមទទួលបានជោគជ័យ ។

សូមបញ្ជាក់ថា កសិដ្ឋានចិញ្ឋឹមអូទ្រីសនេះ បានបង្កើតអស់រយៈពេលជិត៨ឆ្នាំមកហើយលើផ្ទៃដី១០ហិកតា និងមានសត្វប្រមាណជាង ១០០ក្បាល ដែលនាំយកពូជមកពីប្រទេស អាហ្វ្រិក ដែលលក់បានក្នុងតម្លៃ មេ១ក្បាល ៦០០ដុល្លារ កូនពូជ១ក្បាល១៥០ដុល្លារ និងពង១គ្រាប់ ២០ដុល្លារ៕

អត្ថបទទាក់ទង