ខ្មែរប៉ុស្ដិ៍ Close

ខេត្តរតនគិរី មានរមណីយដ្ឋានធម្មជាតិ ១២​កន្លែ​ង និង​រមណីយដ្ឋានវប្បធម៌ធម្មជាតិ ២កន្លែង

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២០ ព័ត៌មានទូទៅ 67
ខេត្តរតនគិរី មានរមណីយដ្ឋានធម្មជាតិ ១២​កន្លែ​ង និង​រមណីយដ្ឋានវប្បធម៌ធម្មជាតិ ២កន្លែង ខេត្តរតនគិរី មានរមណីយដ្ឋានធម្មជាតិ ១២​កន្លែ​ង និង​រមណីយដ្ឋានវប្បធម៌ធម្មជាតិ ២កន្លែង

ក្នុងឱកាសចូលរួមជាវាគ្មិន សន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្ដរតនគីរី» លោក ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគីរី នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថារមណីយដ្ឋានទេសចរណ៍ក្នុងខេត្តរតនគិរីសរុបមានចំនួន ១៤កន្លែង។

រមណីយដ្ឋានទេសចរណ៍ក្នុងខេត្តសរុបមានចំនួន ១៤កន្លែង ក្នុងនោះរមណីយដ្ឋានធម្មជាតិចំនួន ១២​កន្លែ​ង និង​រមណីយដ្ឋានវប្បធម៌ធម្មជាតិចំនួន ០២កន្លែង ហើយរមណីយដ្ឋានទេសចរណ៍ធម្មជាតិចំនួន ០៨កន្លែង គ្រប់​គ្រង​ដោយ​សហគមន៍ជនជាតិដើមភាគតិច។

ក្នុងចំណោមរមណីយដ្ឋានទេសចរណ៍ទាំងអស់ខាងលើ រមណីយដ្ឋានបឹងយក្ខឡោម គឺជាបេះដូងនៃទេសចរណ៍ខេត្តរតនគិរី ដែលស្រូបបានភ្ញៀវទេសចរណ៍ច្រើនជាងគេ។

ក្នុងខេត្តវិញ សេវាកម្មស្នាក់នៅសរុបចំនួន ៥០កន្លែង ស្មើនឹង ១ ១២៩បន្ទប់ ក្នុង​នេះ​មានសណ្ឋាគារចំនួន ១៤កន្លែង ស្មើ​នឹង ៦២៥បន្ទប់ និងផ្ទះសំណាក់ចំនួន ៣៦កន្លែង ស្មើនឹង ៥០៤​បន្ទប់​ មាន​ភោជនីយដ្ឋានចំនួន ១៤ក​ន្លែ​ង អាហារដ្ឋានចំនួន ២៥កន្លែង និងកន្លែងលក់វត្ថុ​អនុស្សា​វ​រី​យ៍​​សរុប​​ចំនួន ១៩​កន្លែង។

ក្នុងឆមាសទី១ ឆ្នាំ២០២០ ខេត្តរតនគិរី ក៏ទទួលរងផល់ប៉ះពាល់ជាវិជ្ជមានដល់សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋក្នុងខេត្ត ក្នុងនោះវិស័យទេសចរណ៍ខេត្ត បានជះឥទ្ធិពលដល់អាជីវកម្មសេវាកម្មខារ៉ាអូខេ​ ម៉ាស្សាចំនួន ១៩កន្លែង ដែលត្រូវបានផ្អាកដំណើរការ និង​ប៉ះពាល់​លើការងារបុគ្គលិក កម្មករដែលបម្រើការងារលើសេវាកម្មនេះ និងផ្នែកសេវាកម្មផ្សេងៗទៀតប្រមាណ ២០%៕

អត្ថបទទាក់ទង