ខ្មែរប៉ុស្ដិ៍ Close

ប្រមុខការពារជាតិកម្ពុជាចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិនតាមប្រព័ន្ធវីដេអូ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 42
ប្រមុខការពារជាតិកម្ពុជាចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិនតាមប្រព័ន្ធវីដេអូ ប្រមុខការពារជាតិកម្ពុជាចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិនតាមប្រព័ន្ធវីដេអូ

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញចូលរួមប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១៥, កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក លើកទី៨ និងកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន តាមប្រព័ន្ធវីដេអូ។

លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ បានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៥ (15th ADMM) កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក លើកទី៨ (8th ADMM-Plus) និងកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន ដែលរៀបចំ ឡើងតាមប្រព័ន្ធវីដេអូពីចម្ងាយរយៈពេលពីរថ្ងៃ ថ្ងៃទី ១៥ និង១៦ ខែមិថុនា ឆ្នាំ២០២១ ដែលកិច្ចប្រជុំនេះប្រទេសព្រុយណេធ្វើជាម្ចាស់ផ្ទះ។

យោងតាមសេចក្តីជូន ដំណឹងរបស់ក្រសួងការពារជាតិកម្ពុជាបានឲ្យដឹង នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ២០២១បានឲ្យដឹងថា របៀបវារៈនៃកិច្ចប្រជុំគឺ៖

ទី១៖ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លោកឧបនាយករដ្ឋមន្ត្រី នឹងចូលរួមអនុម័តឯកសារទស្សនទានចំនួន៤ ក្នុងក្របខ័ណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងសេចក្តីប្រកាសបេដាសេរីបេហ្គាវ៉ាន់ ក្នុងការប្រារព្ធខួបលើកទី១៥ របស់រដ្ឋមន្ត្រីការពារជាតិអាស៊ាន ឆ្ពោះទៅកាន់ការត្រៀមជាស្រេច សម្រាប់អនាគត សន្តិភាព និងវិបុលភាពអាស៊ាន។

ទី២៖ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក លោកឧបនាយករដ្ឋមន្ត្រី នឹងផ្លាស់ប្តូរទស្សនៈ ស្ដីពីបរិយាកាស សន្តិសុខតំបន់ និងអន្តរជាតិ។ ក្នុងពេលនោះ សម្តេចពិជ័យសេនា នឹងចូលរួមអនុម័តសេចក្តីប្រកាសបេដាសេរីបេហ្គាវ៉ាន់ ដោយរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក ក្នុងការប្រារព្ធខួបលើកទី១៥ របស់រដ្ឋមន្ត្រីការពារជាតិអាស៊ាន ឆ្ពោះទៅកាន់ការត្រៀមជាស្រេចសម្រាប់អនាគតសន្តិភាព និងវិបុលភាពអាស៊ាន។

ទី៣៖ ស្របគ្នានឹងកិច្ចប្រជុំនេះផងដែរ លោកឧបនាយករដ្ឋមន្ត្រី នឹងចូលរួមកិច្ចប្រជុំក្រៅផ្លូវការ រដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន។

ក្នុងកិច្ចប្រជុំនេះ លោកឧបនាយករដ្ឋមន្ត្រី នឹងផ្លាស់ប្តូរទស្សនៈស្តីពីសភាពការណ៍ក្នុងតំបន់ និងអន្តរជាតិផងដែរ ខណៈសភាពការណ៍ទាំងនោះបាននិងកំពុងធ្វើឲ្យប្រទេសក្នុងតំបន់ ក៏ដូចជាពិភពលោកបាននិងកំពុងព្រួយបារម្ភយ៉ាងខ្លាំងនោះ ៕

អត្ថបទទាក់ទង