ខ្មែរប៉ុស្ដិ៍ Close

    លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ ចុះត្រួតពិនិត្យការចាក់វ៉ាក់សាំងការពារជំងឺកូវីដជូនកីឡាករត្រៀមចេញប្រកួតស៊ីហ្គេម, វិស្វករ និងកម្មករកសាងក្រសួងការពារជាតិ ១,៥០០នាក់

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៦ ខែឧសភា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1065
    លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ ចុះត្រួតពិនិត្យការចាក់វ៉ាក់សាំងការពារជំងឺកូវីដជូនកីឡាករត្រៀមចេញប្រកួតស៊ីហ្គេម, វិស្វករ និងកម្មករកសាងក្រសួងការពារជាតិ ១,៥០០នាក់លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ ចុះត្រួតពិនិត្យការចាក់វ៉ាក់សាំងការពារជំងឺកូវីដជូនកីឡាករត្រៀមចេញប្រកួតស៊ីហ្គេម, វិស្វករ និងកម្មករកសាងក្រសួងការពារជាតិ ១,៥០០នាក់

    លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ បានអញ្ជើញចុះត្រួតពិនិត្យដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ក្រុមកីឡាករ កីឡាការិនី ត្រៀមចេញទៅប្រកួតស៊ីហ្គេម ក្រុមវិស្វករ បុគ្គលិក កម្មករកសាងក្រសួងការពារជាតិ និងកម្មករកសាងពហុកីឡដ្ឋានមរតកតេជោ ប្រមាណ១,៥០០នាក់។

    ពិធីចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ក្រុមកីឡាករ កីឡាការិនី ត្រៀមចេញទៅប្រកួតស៊ីហ្គេម ក្រុមវិស្វករ បុគ្គលិក និងកម្មករនា មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងការពារជាតិ ថ្នាក់ដឹកនាំកីឡាជាតិ និងអ្នកពាក់ព័ន្ធមួយចំនួនផងដែរ។ សម្រាប់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលនឹងត្រូវចាក់ជូនដល់ក្រុមកីឡាករ កីឡាការិនី ត្រៀមចេញទៅប្រកួតស៊ីហ្គេម ក្រុមវិស្វករ បុគ្គលិក និងកម្មករកសាងក្រសួងការជាតិ ព្រមទាំងកម្មករសាងសង់ពហុកីឡដ្ឋានមរតកតេជោ ប្រមាណ ១,៥០០នាក់នេះ គឺជាប្រភេទវ៉ាក់សាំងស៊ីណូហ្វាម៕

    អត្ថបទទាក់ទង