ខ្មែរប៉ុស្ដិ៍ Close

លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ អំពាវនាវដល់កងទ័ពទាំងអស់ត្រូវចូលរួមថែរក្សា ការពារ និងលើកតម្កើងនូវស្នាដៃនិងសមិទ្ធិផលនានាដែលវីរជនយើងបានន្សល់ទុក

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 33
លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ អំពាវនាវដល់កងទ័ពទាំងអស់ត្រូវចូលរួមថែរក្សា ការពារ និងលើកតម្កើងនូវស្នាដៃនិងសមិទ្ធិផលនានាដែលវីរជនយើងបានន្សល់ទុក លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ អំពាវនាវដល់កងទ័ពទាំងអស់ត្រូវចូលរួមថែរក្សា ការពារ និងលើកតម្កើងនូវស្នាដៃនិងសមិទ្ធិផលនានាដែលវីរជនយើងបានន្សល់ទុក

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ តាមរយៈទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានគូសបញ្ជាក់ថា ក្មួយៗកងទ័ពទាំងអស់ ត្រូវចូលរួមថែរក្សា ការពារ និងលើកតម្កើងនូវស្នាដៃនិងសមិទ្ធិផលនានា ដែលវីរជនយើងបានន្សល់ទុក ដើម្បីធ្វើជាមូលដ្ឋានដល់ដំណើរការនៃការកសាងខឿនការពារជាតិរបស់យើង ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

គួរបញ្ជាក់ថា ប្រទេសកម្ពុជា បានចាប់ផ្តើមធ្លាក់ចូលក្នុងភ្លើងសង្រ្គាមក្រោយពេលលោក លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ រហូតធ្វើឱ្យកើតមានរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ក្រោយរំដោះប្រទេ សពីរបប ប៉ុល ពត ក៏ដោយ កម្ពុជាក៏នៅតែមិនទាន់បញ្ចប់សង្រ្គាមទេ គឺក្រោមនយោបាយឈ្នះឈ្នះនៅចុងឆ្នាំ១៩៩៨ ទើបកម្ពុជាអាចទទួលបានសុខសន្តិភាពពេញលេញ និងមានឱកាសកសាងជាតិ និងសមិទ្ធិផលជាតិនានារហូតដល់សព្វថ្ងៃនេះ៕

អត្ថបទទាក់ទង