ខ្មែរប៉ុស្ដិ៍ Close

លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ អំពាវនាវពលរដ្ឋគោរព និងអនុវត្តឱ្យបានម៉ឺងម៉ាត់តាមសេចក្តីសម្រេចរាជរដ្ឋាភិបាលពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញនិងក្រុងតាខ្មៅ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២៣ ខែមេសា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 34
លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ អំពាវនាវពលរដ្ឋគោរព និងអនុវត្តឱ្យបានម៉ឺងម៉ាត់តាមសេចក្តីសម្រេចរាជរដ្ឋាភិបាលពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញនិងក្រុងតាខ្មៅ លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ អំពាវនាវពលរដ្ឋគោរព និងអនុវត្តឱ្យបានម៉ឺងម៉ាត់តាមសេចក្តីសម្រេចរាជរដ្ឋាភិបាលពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញនិងក្រុងតាខ្មៅ

លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការជាតិនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមគោរព និងអនុវត្តឱ្យបានម៉ឺងម៉ាត់នូវសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលស្តីពី ការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ក្នុងន័យទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

គិតមកដល់ថ្ងៃទី២៣ ខែមេសាមនេះ ការបិទខ្ទប់រាជធានីភ្នំពេញទាំងស្រុង និងក្រុងតាខ្មៅ ត្រូវបានដាក់ឱ្យអនុវត្តបានរយៈពេល៩ថ្ងៃ មកហើយ ក្រៅពីបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ រាជរដ្ឋាភិបាលក៏បន្តហាមឃាត់ការធ្វើដំណើរ និងបិទរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេសផងដែរ។

តាមរយៈ Facebook នៅថ្ងៃទី២៣ ខែមេសានេះ លោក ទៀ បាញ់ បានអំពាវនាវយ៉ាងដូច្នេះថា៖ «សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមគោរព និងអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលស្តីអំពី ការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ក្នុងន័យទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ យើងរួមគ្នាស៊ូលំបាកក្នុងរយៈពេលខ្លី ដើម្បីភាពសុខសាន្តក្នុងរយៈពេលវែង»។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចបបិទរាជធានីភ្នំពេញទាំងស្រុង និងក្រុងតាខ្មៅរយៈពេល១៤ថ្ងៃ ចាប់ពីវេលាម៉ោង ០០៖០០នាទីឈានចូលថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១៕

អត្ថបទទាក់ទង