សម្ដេចព្រះបរមនាថ! ព្រះរាជសកម្មភាពដ៏កម្ររបស់ទ្រង់ក្នុងភាពយន្តខ្មែរដ៏អស្ចារ្យ (មានវីដេអូ)
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី សព្វព្រះរាជហឫទ័យក្នុងការសម្ដែងភាពយន្តជាច្រើនរឿង។ រឿងទាំងនេះកាលបើបានទស្សនាហើយ ពិតអត់ទ្រាំមិនសរសើរមិនបាន នូវទេពកោសល្យនៃការសម្តែង រួមទាំងរូបសម្រស់ដ៏ស្រស់ស្អាតព្រះអង្គបានឡើយ។
ពេលនេះ សូមលើកយករឿង ដែលជាព្រះរាជសកម្មភាពសម្ដែងរបស់ព្រះអង្គ ដែលមាននៅក្នុងឯកសារបន្សល់ទុកដោយមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា។
១. រឿងប្រជាកុមារ
រឿងនេះ ជាព្រះរាជស្នាព្រះហស្តនិពន្ធដោយ ព្រះបរមរតនកោដ្ឋ ក្នុងឆ្នាំ ១៩៦៦ មានរយៈពេល១ម៉ោង២នាទី។ សាច់រឿងរៀបរាប់ពីព្រះមហាក្សត្រដែលពោពេញដោយទសពិតរាជធម៌ និងទទួលបានការគោរពស្រឡាញ់ពីប្រជារាស្ត្រទូទាំងនគរ។ ប៉ុន្តែរងការឈ្នានីសពីម្តាយមីង ហើយមានគំនិតក្បត់ លួចធ្វើគត់ព្រះអង្គ តែមិនបានសម្រេច។ រឿងនេះជាព្រះរាជសកម្មភាពព្រះអង្គកាលពីនៅកុមារភាព ជាពិសេសរឿងនេះផ្ដិតយកទេសភាពស្អាតក្នុងតំបន់សំខាន់ៗនៅក្នុងប្រទេសកម្ពុជា។
២.មាតុភូមិខ្ញុំនាថ្ងៃអស្ដង្គត
រឿងនេះកាន់តែអស្ចារ្យ ព្រោះបានរៀបរាប់ពី យុវជនមានជីវភាពធូរធារម្នាក់ក្រោយពីរៀនពេទ្យចប់នៅក្នុងប្រទេសបារាំង បានវិលមកមាតុភូមិកំណើតដើម្បីជួយព្យាបាលដល់ពលរដ្ឋដែលរងផលប៉ះពាល់ក្នុងសម័យសង្គ្រាម។
រឿងនេះក៏ជាស្នាព្រះហស្តនិពន្ធដោយ ព្រះបរមតនកោដ្ឋដែរ នៅក្នុងឆ្នាំ ១៩៩២ ដែលមានរយៈពេល១ម៉ោងនិង៣នាទី។ រឿងដ៏សោកសៅនេះ ព្រះករុណាទ្រង់ដើរតួជាយុវជនឈ្មោះ សីហា និងមានភរិយាម្នាក់ឈ្មោះនាងនារី ប៉ុន្តែអ្នកទាំងពីមិនបានរស់នៅដោយជួបជុំទេ ព្រោះសីហាពលីក្នុងសមរភូមិ៕
ប្រភព៖ Sabay