ខ្មែរប៉ុស្ដិ៍ Close

រដ្ឋមន្ដ្រីក្រសួងអប់រំណែនាំគ្រឹះស្ថានមធ្យមសិក្សាសាធារណ:បន្តបង្រៀននិងរៀនពីចម្ងាយ តាមប្រព័ន្ធអេឡិចត្រូនិក

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃចន្ទ ទី៣១ ខែឧសភា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 67
រដ្ឋមន្ដ្រីក្រសួងអប់រំណែនាំគ្រឹះស្ថានមធ្យមសិក្សាសាធារណ:បន្តបង្រៀននិងរៀនពីចម្ងាយ តាមប្រព័ន្ធអេឡិចត្រូនិក រដ្ឋមន្ដ្រីក្រសួងអប់រំណែនាំគ្រឹះស្ថានមធ្យមសិក្សាសាធារណ:បន្តបង្រៀននិងរៀនពីចម្ងាយ តាមប្រព័ន្ធអេឡិចត្រូនិក

ភ្នំពេញ៖ លោកបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និង កីឡា បានចេញសេចក្ដីណែនាំដល់គ្រឹះស្ថានមធ្យមសិក្សាសាធារណៈទាំងអស់ឱ្យបង្រៀននិងរៀនពីចម្ងាយ តាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីធានាបាននូវការសិក្សារបស់សិស្សានុសិស្ស ក្នុងពេលដែលសាលារៀនផ្អាកដំណើរការបណ្តោះអាសន្ន ក្នុងបរិបទកូវីដ-១៩។

យោងតាមសេចក្ដីណែនាំរបស់ក្រសួងអប់រំ យុវជន និង កីឡា បានឱ្យដឹងថា ដើម្បីធានាបាននូវការសិក្សារបស់សិស្សានុសិស្ស ក្នុងពេលដែលសាលារៀនផ្អាកដំណើរ ការ គ្រឹះស្ថានមធ្យមសិក្សាសាធារណៈ នៅទូទាំងប្រទេស អាចពិនិត្យលទ្ធភាព អនុវត្តន៍ ការបង្រៀន និងរៀនពីចម្ងាយ តាមប្រព័ន្ធអេឡិចត្រូនិក ឬរៀនតាមបណ្ដុំតូចៗ អាស្រ័យលើស្ថានភាព និងធនធាន ក្រោមការច្នៃប្រឌិតរបស់លោកគ្រូ អ្នកគ្រូ នៅតាមមូលដ្ឋាន ។

មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត អាចចេញសេចក្តីណែនាំបន្ថែម ស្តីពីការអនុវត្តសេចក្តីណែនាំរួមនេះ ទៅតាមស្ថានភាពជាក់ ស្តែងនៃមូលដ្ឋានរបស់ខ្លួន។ ក្នុងន័យនេះ ក្រសួងអប់រំ សូមណែនាំដល់មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ការិយាល័យអប់រំ នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ គ្រប់គ្រឹះ ស្ថានមធ្យមសិក្សាសាធារណៈ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវបន្តដំណើរការបង្រៀននិងរៀនពីចម្ងាយតាមប្រព័ន្ធអេឡិច ត្រូនិក ដែលមានចំនួន៧ ចំនុចគឺ៖

១៖ ការកែសម្រួលប្រតិទិនសិក្សា ឆ្នាំសិក្សា ២០២០-២០២១។

២៖ ការ អនុវត្តកម្មវិធីសិក្សាបង្រួញ។

៣៖ វិធានការដើម្បីបន្ដដំណើរ ការបង្រៀននិងរៀន។

៤៖ ការបង្រៀននិងរៀនពីចម្ងាយ និងតាមប្រព័ន្ធអេឡិចត្រូនិក។

៥៖ ការវាយតម្លៃលទ្ធផលសិស្សា ។

៦៖ ការគាំទ្រ និងអន្ដរាគមន៍ផ្សេងៗ

៧៖ ការពិនិត្យតាមដាន អធិការកិច្ច និងរបាយការណ៍។

សេចក្តីណែនាំបានបញ្ជាក់ថា ក្រោយពីទទួលបានសេចក្តីណែនាំនេះ មន្ទីរអប់រំ , ការិយា ល័យអប់រំ នៃរដ្ឋបាល ក្រុង ស្រុក ខណ្ឌ គណៈគ្រប់គ្រងគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ បុគ្គលិកអប់រំ អាជ្ញាធរដែនដី មាតាបិតា គ្រប់រូប សូមចូលរួមសហការអនុវត្តដោយស្មារតីទទួលខុស ត្រូវខ្ពស់៕

អត្ថបទទាក់ទង