ខ្មែរប៉ុស្ដិ៍ Close

ក្រសួងអប់រំ តម្រូវឱ្យគ្រឹះស្ថានសិក្សាសាធារណៈ ដាក់ពាក្យស្នើសុំម៉ូនីទ័រសម្រាប់ប្រើប្រាស់ ក្នុងស្ថាប័នរបស់ខ្លួន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២០ ព័ត៌មានទូទៅ 60

ក្រសួងអប់រំ យុវជន និងកីឡា តម្រូវឱ្យគ្រឹះស្ថានសិក្សាសាធារណៈទាំងអស់ ដាក់ពាក្យស្នើសុំម៉ូនីទ័រសម្រាប់ប្រើប្រាស់ក្នុងស្ថាប័នរបស់ខ្លួន ដើម្បីបម្រើការបង្រៀន និងការងាររដ្ឋបាល។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ក្រសួងបានទទួលម៉ូនីទ័រដែលប្រើប្រាស់រួចចំនួន ១០៨គ្រឿង ពីក្រុមហ៊ុន Smart AxiataCo.,Ltd. ដែលនៅមានគុណភាពល្អអាចប្រើការបានសម្រាប់ការងាររដ្ឋបាល និងការបង្រៀនរៀន នៅតាមគ្រឹះស្ថានសិក្សាសាធារណៈនានា។ ម៉ូនីទ័រដែលទទួលបានទាំងអស់នឹងត្រូវប្រគល់ជូនដល់គ្រឹះស្ថានសិក្សាសាធារណៈគ្រប់កម្រិតសិក្សា ដែលមានការខ្វះខាត ឬមានតម្រូវការបន្ថែមសម្រាប់ការប្រើប្រាស់។

ដូច្នេះ ដើម្បីឱ្យការបែងចែកម៉ូនីទ័រទាំងនេះ សមស្របតាមតម្រូវការរបស់គ្រឹះស្ថានសិក្សាសាធារណៈ ក្រសួងអប់រំ យុវជន និងកីឡា ស្នើ ឱ្យគ្រឹះស្ថានសិក្សាសាធារណៈទាំងអស់ ដាក់ពាក្យស្នើសុំមកកាន់ក្រសួង តាមរយៈនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន ដែលមានអាសយដ្ឋានអុីមែល dit.its@moeys.gov.kh ឬបំពេញទម្រង់ស្នើសុំ តាមរយៈតំណ៖ www.bit.ly/ RequestMonitor ។

ក្រសួងអប់រំយុវជននិងកីឡានឹងធ្វើការជូនដំណឹងតាមសារអេឡិចត្រូនិកដល់គ្រឹះស្ថានសិក្សា ដែលត្រូវបានជ្រើសរើសឱ្យទទួលម៉ូនីទ័រ បន្ទាប់ពីឆ្លងកាត់ការវាយតម្លៃរួចមក ។ ការដឹកជញ្ជូនម៉ូនីទ័រ ទៅតាមគោលដៅ ជាបន្ទុករបស់គ្រឹះស្ថានសិក្សានីមួយៗ៕

 

អត្ថបទទាក់ទង