ខ្មែរប៉ុស្ដិ៍ Close

ក្រសួងអប់រំ ដាក់ឱ្យដំណើរការជាផ្លូវការប្រព័ន្ធគ្រប់គ្រងសាលារៀន និងប្រព័ន្ធគ្រប់គ្រងការសិក្សា

ដោយ៖ សន ប្រាថ្នា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃសុក្រ ទី១៦ ខែកក្កដា ឆ្នាំ២០២១ ព័ត៌មានទូទៅ 162
ក្រសួងអប់រំ ដាក់ឱ្យដំណើរការជាផ្លូវការប្រព័ន្ធគ្រប់គ្រងសាលារៀន និងប្រព័ន្ធគ្រប់គ្រងការសិក្សា ក្រសួងអប់រំ ដាក់ឱ្យដំណើរការជាផ្លូវការប្រព័ន្ធគ្រប់គ្រងសាលារៀន និងប្រព័ន្ធគ្រប់គ្រងការសិក្សា

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសដាក់ឱ្យដំណើរការផ្លូវការ ប្រព័ន្ធគ្រប់គ្រងសាលារៀន និងប្រព័ន្ធគ្រប់គ្រងការសិក្សា នៅតាមសាលារៀននានានៃ Westline Education Group ដើម្បីបង្កើនគុណភាពអប់រំសម្រាប់សិស្សានុសិស្ស។

បើយោងតាមផេកផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ ពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធនេះ ធ្វើឡើងក្រោមអធិបតីភាព លោក លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

ប្រភពដដែលបានឲ្យដឹងទៀតថា តាមរយៈការរៀនសូត្រពីសាលារៀនជំនាន់ថ្មី និងកំណែទម្រង់សាលារៀនក្នុងបរិបទកូវីដ-១៩ ក្រុមហ៊ុនក៏រៀបចំប្រព័ន្ធគ្រប់គ្រងសាលារៀន ប្រព័ន្ធគ្រប់គ្រងការសិក្សា និង Mobile App ដើម្បីជាប្រយោជន៍ដល់ការងារគ្រប់គ្រង ការបង្រៀន និងរៀន និងបង្កើនទំនាក់ទំនងជាមួយនឹងមាតាបិតាសិស្ស៕

អត្ថបទទាក់ទង