ខ្មែរប៉ុស្ដិ៍ Close

កូវីដ-១៩៖ អ្នកឆ្លងថ្មីចំនួន ២០៥នាក់ ជាសះស្បើយចំនួន ៣២៣នាក់ និងស្លាប់ចំនួន ​១នាក់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសៅរ៍ ទី១២ ខែមីនា ឆ្នាំ២០២២ ព័ត៌មានទូទៅ 43
កូវីដ-១៩៖ អ្នកឆ្លងថ្មីចំនួន ២០៥នាក់ ជាសះស្បើយចំនួន ៣២៣នាក់ និងស្លាប់ចំនួន ​១នាក់ កូវីដ-១៩៖ អ្នកឆ្លងថ្មីចំនួន ២០៥នាក់ ជាសះស្បើយចំនួន ៣២៣នាក់ និងស្លាប់ចំនួន ​១នាក់

ក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ២០៥នាក់ (លទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR) អ្នកជាសះស្បើយចំនួន ៣២៣នាក់ និងអ្នកស្លាប់ចំនួន ១នាក់​ (មិនបានចាក់វ៉ាក់សាំង)។

បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមឆ្លងថ្មីទាំងអស់នោះ សុទ្ធសឹងជាករណីឆ្លងមេរោគបំប្លែងខ្លួនថ្មី Omicron និងមាន ១៦នាក់ ជាករណីនាំចូល។

សូមជម្រាបថា គិតត្រឹមពេលនេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១៣៣,៩៤៣​នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ១២៨,៦២៣នាក់ និងស្លាប់សរុបចំនួន ៣,០៤៦នាក់៕

អត្ថបទទាក់ទង