ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៩៩នាក់ ខណៈអ្នកជំងឺជាសះស្បើយរហូតដល់ ៣២៩នាក់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសៅរ៍ ទី៣ ខែមេសា ឆ្នាំ២០២១ ព័ត៌មានទូទៅ 52
ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៩៩នាក់ ខណៈអ្នកជំងឺជាសះស្បើយរហូតដល់ ៣២៩នាក់ ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៩៩នាក់ ខណៈអ្នកជំងឺជាសះស្បើយរហូតដល់ ៣២៩នាក់

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន៩៩នាក់ ដែលសុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍នៃ «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជាសះស្បើយមានចំនួនរហូតដល់ ៣២៩នាក់។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងក្នុងសហគមន៍ថ្មីទាំង ៩៩នាក់ត្រូវបានរកឃើញនៅភ្នំពេញ ៣៣នាក់ ខេត្តស្វាយរៀង ៤៤នាក់ ខេត្តកណ្តាល ៥នាក់ ខេត្តកោះកុង ៨នាក់ ខេត្តត្បូងឃ្មុំ៤នាក់ ខេត្តព្រះសីហនុ៤នាក់ និងខេត្តតាកែវម្នាក់។

ចំណែកឯ អ្នកជាសះស្បើយចំនួន ៣២៩នាក់នោះ មាន៣២៧នាក់ជាអ្នកដែលឆ្លងក្នុងព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» ដែលទទួលបានលទ្ធផលធ្វើតេស្តអវិជ្ជមាន២លើក និងអនុញ្ញាតឲ្យចេញពីកន្លែងព្យាបាល។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ សរុប២៦៤៥នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ១៥៨៥នាក់ អ្នកកំពុងសម្រាកព្យាបាលចំនួន ១០៣៦នាក់ និងអ្នកស្លាប់ចំនួន ១៩នាក់៕

អត្ថបទទាក់ទង