ខ្មែរប៉ុស្ដិ៍ Close

វីដេអូហាយឡាយ៖ ការចាកចេញរបស់លោក Wenger អស់​ទាំង​ពាន​ និង​ Top 4 ក្រោយ​ Arsenal​ ចាញ់ Atletico យប់មិញ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៤ ខែឧសភា ឆ្នាំ២០១៨ កីឡា - សុខភាព 1038
វីដេអូហាយឡាយ៖ ការចាកចេញរបស់លោក Wenger អស់​ទាំង​ពាន​ និង​ Top 4 ក្រោយ​ Arsenal​ ចាញ់ Atletico យប់មិញវីដេអូហាយឡាយ៖ ការចាកចេញរបស់លោក Wenger អស់​ទាំង​ពាន​ និង​ Top 4 ក្រោយ​ Arsenal​ ចាញ់ Atletico យប់មិញ

Atletico Madrid បាន​យក​ឈ្នះ​ Arsenal ១​ទល់​នឹង​០​ក្នុង​ការ​ប្រកួត​ UEFA Europa League វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជើង​ទី​ពីរ​​កាល​ពី​យប់​មិញ។

រម្លឹក​ដល់​ជើង​ទី​មួយ​នៅ​ទឹកដី​ Emirates ក្រុម​ទាំង​ពីរ​បាន​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ​គ្នា​ ១-១ ដូច្នេះ​មាន​ន័យ​ថា​លទ្ធផល​ទាំង​ពីរ​ជើង​គឺ Atletico ឈ្នះ​ ២​ទល់​នឹង​១។ ជ័យ​ជម្នះ​តែ​មួយ​គ្រាប់​គត់​របស់​ក្រុម​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ម៉ាឌ្រីដ​ ធ្វើ​បាន​ដោយ​ Diego Costa នាទី​៤៥។​

មួយ​គូ​ទៀត​ Salzburg យក​ឈ្នះ​ Marseille ២​ទល់​នឹង​១​ ប៉ុន្តែ​កាល​ពី​ជើង​ទី​មួយ​ពួកគេ​ចាញ់​ ២​-០ ធ្វើឲ្យ​​ Marseille គឺ​ជា​ក្រុម​មាន​កៅអី​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ជាមួយ Atletico Madrid។

ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ UEFA Europa League ប្រកួត​​ថ្ងៃ​ទី​​១៦​ ឧសភា ឆ្នាំ​២០១៨​ នៅ​កីឡដ្ឋាន Parc Olympique Lyonnais ប្រទេស​បារាំង៕

សូមទស្សនាវីដេអូ៖

ប្រភព៖ Sabay