ខ្មែរប៉ុស្ដិ៍ Close

កម្ពុជានឹងអាចមើលការផ្សាយផ្ទាល់ Premier League តាមរយៈ Facebook

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៦ ខែកក្កដា ឆ្នាំ២០១៨ កីឡា - សុខភាព 505
កម្ពុជានឹងអាចមើលការផ្សាយផ្ទាល់ Premier League តាមរយៈ Facebook កម្ពុជានឹងអាចមើលការផ្សាយផ្ទាល់ Premier League តាមរយៈ Facebook

Facebook បាន​ព្រមព្រៀង​ជាមួយ​ Premier League ក្នុង​ការ​ទិញ​សិទ្ធ​ផ្សាយ​ផ្ទាល់​ការ​ប្រកួត​បាល់​អង់គ្លេស​ លើក​ដំបូង​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​ក្នុង​ទំហំ​ទឹក​ប្រាក់​២០០​លាន​ផោន។​

ការ​ផ្សាយ​ផ្ទាល់​នេះ​នឹង​អាច​មើល​ឃើញ​នៅ​ កម្ពុជា, ថៃ​, វៀតណាម​ និង​ឡាវ​ និង​ប្រទេស​មួយ​ចំនួន​ទៀត​នៅ​អាស៊ី​ ដែល​មាន​ចំនួន​អ្នក​តាមដាន​បាល់​ Premier League យ៉ាង​ច្រើន​លើសលប់។​ សិទ្ធ​ផ្សាយ​ផ្ទាល់​របស់​ Facebook មាន​សុពលភាព​រយៈ​ពេល​៣​ឆ្នាំ​ ហើយ​នឹង​ចាប់​ផ្ដើម​ពី​រដូវកាល​ ២០១៩-២០២០​ តទៅ។​​

សិទ្ធ​ផ្សាយ​ផ្ទាល់​នេះ​សរុប​មាន​ចំនួន​៣៨០​ប្រកួត​ក្នុង​មួយ​​រដូវ​កាល​ ហើយ​ Facebook បាន​យក​ឈ្នះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​២​ទៀត​ដែល​ព្យាយាម​ទិញ​សិទ្ធ​ដែរ​នោះ​មាន​ដូច​ជា BeIN Sports និង​ Fox Sports Asia៕

អត្ថបទទាក់ទង