ខ្មែរប៉ុស្ដិ៍ Close

កម្ពុជានឹងអាចមានភ្លៀងធ្លាក់ពីបង្គួរទៅខ្លាំងក្នុងសប្តាហ៍នេះ ជាពិសេសពីថ្ងៃទី២៦ ដល់ទី២៩ ខែឧសភា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៥ ខែឧសភា ឆ្នាំ២០២១ ព័ត៌មានទូទៅ 37
កម្ពុជានឹងអាចមានភ្លៀងធ្លាក់ពីបង្គួរទៅខ្លាំងក្នុងសប្តាហ៍នេះ ជាពិសេសពីថ្ងៃទី២៦ ដល់ទី២៩ ខែឧសភា កម្ពុជានឹងអាចមានភ្លៀងធ្លាក់ពីបង្គួរទៅខ្លាំងក្នុងសប្តាហ៍នេះ ជាពិសេសពីថ្ងៃទី២៦ ដល់ទី២៩ ខែឧសភា

នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២៦ ខែឧសភា ដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១។

ក្រសួងធនធានទឹកបានបញ្ជាក់ថា ប្រព័ន្ធសម្ពាធទាបនឹងបន្តអូសបន្លាយកាត់នៅប៉ែកខាងលើនៃតំបន់ជួរភ្នំដងរែក និងខ្ពស់រាបឦសាន។ ជាមួយគ្នានេះ ខ្យល់មូសុងនិរតីខ្លាំងបក់លើប្រទេសកម្ពុជា ដែលស្ថានភាពបែបនេះធ្វើឲ្យកម្ពុជា នឹងមានភ្លៀងធ្លាក់ខ្លាំង ទៅតាមតំបន់។

ជាមួយគ្នានេះ ក្រសួងបានអំពាវនាវ ដល់ប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះបាតុភូត ភ្លៀងធ្លាក់ខ្លាំង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ សម្រាប់ប្រជានេសាទ និងអ្នកដំណើរតាមសមុទ្រ សូមបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះភ្លៀង ខ្យល់បក់ខ្លាំង និងរលកសមុទ្រ ដែលអាចមានកម្ពស់១-២.៥ម៉ែត្រ ចាប់ពីថ្ងៃទី២៦-២៩ ខែឧសភា៕

អត្ថបទទាក់ទង