ខ្មែរប៉ុស្ដិ៍ Close

ពីថ្ងៃនេះរហូតដល់ថ្ងៃទី ២៤ខែកុម្ភៈ តំបន់មាត់សមុទ្រនឹងអាចមានភ្លៀងធ្លាក់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ព័ត៌មានទូទៅ 40

បើតាមការអោយដឹងពីក្រសួងធនធានទឹកនិងឧត្តុនិយម តាមរយៈការចេញផ្សាយព្រឹត្តិប័ត្រព័ត៌មានរបស់ខ្លួន ចេញថ្ងៃទី ១៨ ខែកុម្ភៈនេះ បានអោយដឹងថា ឥទ្ធិពលខ្សោយនៃជ្រលងសម្ពាធខ្ពស់ នឹងគ្របដណ្ដប់លើប្រទេសកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើអោយ៖

១. តំបន់ជួរភ្នំដងរែក និងខ្ពង់រាបឥសាន៖

  • សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ អង្សារ
  • សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ អង្សារ

២. តំបន់វាលទំនាបកណ្ដាល៖

  • សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ អង្សារ
  • សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ អង្សារ

៣. តំបន់មាត់សមុទ្រ៖

  • សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ អង្សារ
  • សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ អង្សារ
  • ផ្នែកខ្លះនៃតំបន់មាត់សមុទ្រនឹងអាចមានភ្លៀងខ្សោយ៕

អត្ថបទទាក់ទង