ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើសារលិខិតជូន ប្រធានាធិបតីចិន ស៊ី ជីនពីង អបអរសាទរចំពោះយានអវកាស «ស៊ូរ៉ុង» ចុះចតដោយជោគជ័យលើភពអង្គារ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៩ ខែឧសភា ឆ្នាំ២០២១ ព័ត៌មានទូទៅ 50
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើសារលិខិតជូន ប្រធានាធិបតីចិន ស៊ី ជីនពីង អបអរសាទរចំពោះយានអវកាស «ស៊ូរ៉ុង» ចុះចតដោយជោគជ័យលើភពអង្គារ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើសារលិខិតជូន ប្រធានាធិបតីចិន ស៊ី ជីនពីង អបអរសាទរចំពោះយានអវកាស «ស៊ូរ៉ុង» ចុះចតដោយជោគជ័យលើភពអង្គារ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើសារលិខិតជូន ប្រធានាធិបតីចិន ស៊ី ជីនពីង អបអរសាទរចំពោះយាន អវកាស «ស៊ូរ៉ុង» ចុះចតដោយជោគជ័យលើភពអង្គារ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ បានផ្ញើសារលិខិតមួយជូន លោកប្រធានាធិបតីចិន ស៊ី ជីនពីង ដើម្បីសម្តែងការអបអរសាទរចំពោះយានអវកាស «ស៊ូរ៉ុង» ដែលបានចុះចតដោយជោគជ័យលើភពអង្គារ។

នៅក្នុងលិខិត លោក ហ៊ុន សែន បានបញ្ជាក់ថា «តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមសម្តែងនូវអំណរសាទរយ៉ាងស្មោះស្ម័គ្រ ជូនចំពោះ ឯកឧត្តម រដ្ឋាភិបាល និងប្រជាជនចិន ក្នុងឱកាសដែលយានអវកាស “ស៊ូរ៉ុង” បានចុះចតដោយជោគជ័យលើភពព្រះ អង្គារ ក្នុងបេសកកម្ម “ធានវិន-១» កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ទុកថា នេះគឺជាសមិទ្ធផលដ៏ធំធេងមួយទៀត ដែលឆ្លុះបញ្ចាំងពីការរីកចម្រើនជាបន្តបន្ទាប់ក្នុងកម្មវិធីអវកាស និងការរុករកក្នុងលំហអាកាសរបស់ចិន ហើយលោកជឿជាក់យ៉ាងមុតមាំថា សមិទ្ធផលដ៏ធំធេងនេះនឹងចូលរួមចំណែកដ៏ធំធេងដល់ការស្រាវជ្រាវវិទ្យាសាស្ត្រ នៃបេសកកម្មក្នុងលំហអាកាសរបស់ចិន ដែលនឹងផ្តល់ប្រយោជន៍ដល់ការអភិវឌ្ឍ និងការរុករកវិទ្យាសាស្ត្ររបស់ មនុស្សជាតិទាំងមូល៕

អត្ថបទទាក់ទង