ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន ៖ នយោបាយឈ្នះឈ្នះ បានពន្លត់ភ្លើងសង្គ្រាម នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍជាតិ

ដោយ៖ លី វិទ្យា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃចន្ទ ទី១០ ខែមករា ឆ្នាំ២០២២ ព័ត៌មានទូទៅ 324
សម្តេចតេជោ ហ៊ុន សែន ៖ នយោបាយឈ្នះឈ្នះ បានពន្លត់ភ្លើងសង្គ្រាម នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍជាតិ សម្តេចតេជោ ហ៊ុន សែន ៖ នយោបាយឈ្នះឈ្នះ បានពន្លត់ភ្លើងសង្គ្រាម នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍជាតិ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងជាថ្មីទៀតថា សម្តេចមានជំនឿថា មិនអាចយកសង្គ្រាមមក បញ្ចប់សង្គ្រាមបានទេ មានតែការចរចាស្វែងរកដំណោះស្រាយប៉ុណ្ណោះទើបអាចបញ្ចប់សង្គ្រាមបាន។ ទន្ទឹមគ្នានោះក៏ត្រូវមានការឯកភាពគ្នាពីគ្រប់​ភាគីលើបទឈប់បាញ់ផងដែរ ទើបអាចបញ្ចប់សង្គ្រាមបាន។ សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ នៅក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ កំណាត់ផ្លូវជាតិលេខ៥ ប្រវែងជិត៨៥គីឡូម៉ែត្រ ក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ដំណោះស្រាយនៅកម្ពុជាទោះមានការជួយជ្រោមជ្រែងពីអ៊ុនតាក់ក៏ដោយក៏សង្គ្រាមនៅកម្ពុជាមិនទាន់បានបញ្ចប់ទាំងស្រុងដែរ គឺប្រទេសយើងនៅតែមានតំបន់ត្រួត្រាពីរ នៅឡើយ។ សម្តេចថា ដោយសារតែគោលនយោបាយឈ្នះឈ្នះ ទើបប្រទេសយើងអាចស្វែងរកសុខសន្តិភាពទូទាំងប្រទេសបានទាំងស្រុង ដោយមានតំបន់ត្រួតត្រាតែមួយចាប់តាំងពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ រហូតមកដល់ពេលនេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅក្នុងកាលៈទេសៈប្រទេសមានសង្គ្រាម គឺមិនអាចសាងសងអ្វីបាននោះទេ បើសាងសងសាលារៀន វៃសាលារៀនចោលអស់ សាងសងអ្វី កម្ទេចចោលនោះ សង្គ្រាមមានតែការឈឺចាប់ មនុស្សស្លាប់ មនុស្សរងបួស ពិការ តែប៉ុណ្ណោះ។ ឥឡូវ ប្រទេសមានសុខសន្តិភាព យើងមានការរីកចម្រើនច្រើនណាស់ នេះជាសមិទ្ធផលសន្តិភាព ដែលកម្ពុជា រកបានដោយលំបាកខ្លាំងណាស់ សូមប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមថែរក្សា ការពារ សុខសន្តិភាព ឱ្យបានស្ថិតស្ថេរគង់វង្សជារៀងរហូត៕

អត្ថបទទាក់ទង