ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​ពី​វិធាន​ការជួយ​ដល់​កម្មករ ក្នុងពេល​មាន​វិបត្តិ​ COVID-19

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ព័ត៌មានទូទៅ 57
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​ពី​វិធាន​ការជួយ​ដល់​កម្មករ ក្នុងពេល​មាន​វិបត្តិ​ COVID-19 លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​ពី​វិធាន​ការជួយ​ដល់​កម្មករ ក្នុងពេល​មាន​វិបត្តិ​ COVID-19

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់​ជាថ្មី​ថា កម្មករ​កាត់ដេរ នឹង​ទទួលបាន​ប្រាក់ខែ ៦០% នៃ​ប្រាក់ខែ​អប្បបរមា ១៩០ ដុល្លារ ប្រសិនបើ​រោងចក្រ​របស់ខ្លួន ព្យួរការងារ ដោយសារ​ខ្វះវត្ថុធាតុដើម​ពីចិន ក្នុងអំឡុងពេលជួបវិបត្តិជំងឺ COVID-19។

ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ និង​វិញ្ញាបនបត្រ​ជូន​សិស្សសាលា​ភូមិន្ទ​រដ្ឋបាល នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២០ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់​ថា ក្នុងពេលដែល​រោងចក្រ​កាត់ដេរជួបប្រទះ​នឹង​វិបត្តិ​មិនមាន​វត្ថុធាតុដើម សម្រាប់​ចង្វាក់​ផលិតកម្ម ដោយសារតែ​ចិន​មាន​បញ្ហា​ជំងឺ COVID-19 ប្រសិនបើ​រោងចក្រ​កាត់ដេរ ព្យួរការងារ គឺ​កម្មករ​កាត់ដេរ នឹង​ទទួលបាន​ប្រាក់ខែ ៦០% ដោយ​រោងចក្រ​ផ្តល់ ៤០% និង​រាជរដ្ឋាភិបាល ផ្តល់ ២០% នៃ​ប្រាក់ខែ​អប្បបរមា ១៩០ ដុល្លារ នៅ​ឆ្នាំ​២០២០​នេះ​។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែ បាន​បន្ថែម​ថា ក្នុងករណី​រោងចក្រ​កាត់ដេរ​បិទទ្វារ​តែម្តង គឺ​រាជរដ្ឋាភិបាល ទទួលខុសត្រូវ ក្នុង​ការផ្តល់​ប្រាក់ខែ​ដល់​កម្មករ​កាត់ដេរ រយៈពេល ៦​ខែ ដោយ​ក្នុង១​ខែ ចំនួន ១២០ ដុល្លារ​។ លោកបន្ថែមទៀតថា កម្មករ​កាត់ដេរ ដែល​រោងចក្រ​បិទទ្វារ ត្រូវ​ចូលរួម​វគ្គ​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​រៀបចំ​ដោយ​ក្រសួង​ការងារ ក្នុង​រយៈពេល ៤​ខែ ដើម្បី​មាន​ជំនាញ រក​ការងារ​ថ្មី​ធ្វើបាន​៕

អត្ថបទទាក់ទង