ខ្មែរប៉ុស្ដិ៍ Close

មុនពេលចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវអនុវត្តតាមវិធានការសំខាន់ៗមួយចំនួន ដែលបានដាក់ចេញ ដោយក្រសួងការងារជាមុនសិន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៦ ខែឧសភា ឆ្នាំ២០២១ ព័ត៌មានទូទៅ 33
មុនពេលចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវអនុវត្តតាមវិធានការសំខាន់ៗមួយចំនួន ដែលបានដាក់ចេញ ដោយក្រសួងការងារជាមុនសិន មុនពេលចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវអនុវត្តតាមវិធានការសំខាន់ៗមួយចំនួន ដែលបានដាក់ចេញ ដោយក្រសួងការងារជាមុនសិន

មន្រ្តីជាន់ខ្ពស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា មុនពេលចាប់ផ្តើមដំណើរការរោងចក្រ គឺម្ចាស់រោងចក្រ សហគ្រាស ត្រូវអនុវត្តតាមវិធានការសំខាន់ៗមួយចំនួន ដែលបានដាក់ចេញដោយក្រសួងការងារជាមុនសិន ដើម្បីចៀសវាងការបង្ក ហានិភ័យកាន់តែខ្ពស់ដោយសារការឆ្លងជំងឺកូវីដ-១៩ ។

លោក ហេង សួរ
លោក ហេង សួរ

លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារនិងបណ្តុះវិជ្ជាជីវៈ បានមានប្រសាសន៍ថា ក្រសួងបានណែនាំ ឲ្យរោងចក្រ សហគ្រាសក្នុងវិស័យកាត់ដេរទាំងឡាយដែលស្ថិតក្នុងតំបន់លឿង ត្រូវពិនិត្យលើលទ្ធភាពឲ្យបានត្រឹមត្រូវក្នុងការ កំណត់ ឈ្មោះ និងចំនួនកម្មករនិយោជិត៥០ភាគរយ ដើម្បីប្រើប្រាស់នៅពេលបើកដំណើរការផលិតកម្មក្នុងរោងចក្រ សហគ្រាសរបស់ខ្លួន។

លោកបានបន្តថា ចំពោះការអនុវត្តន៍នៅក្នុងពេលបើកដំណើរការរោងចក្រឡើងវិញយ៉ាងណានោះ គឺត្រូវយោងតាមសេចក្ដីថ្លែងការណ៍ របស់គណៈកម្មការប្រឹក្សាការងារ មុននឹងសម្រេចការបើកដំណើរការសង្វាក់ផលិតកម្មរបស់ខ្លួនឡើងវិញ ដើម្បីធ្វើយ៉ាងណាឲ្យ តាមបណ្តា រោងចក្រផ្តើមដោយនិរន្តរភាព និងសុវត្ថិភាព ។

«បើប្រសិនជាបើកដើម្បីដំណើរការរហូត សូមបើកដោយមានការទទួលខុសត្រូវ ហើយត្រូវពិនិត្យទៅលើលក្ខខណ្ឌសុវត្ថិភាព និង សុខុមាលភាពរបស់បងប្អូនកម្មករ ហើយនិងប្រព័ន្ធគ្រប់គ្រងហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ឲ្យបានត្រឹមត្រូវ បើមិនចឹងទេ បើកបានតែ បន្តិច បើសិនជាមានករណីជំងឺកូវីដ-១៩នោះ គឺរដ្ឋបាលរាជធានីខេត្តនៅតែអាចទៅបិទបាន ។ ដូច្នេះសូមឲ្យរដ្ឋបាលនិងអ្នកគ្រប់គ្រងរោងចក្រនេះ គិតគូរទៅលើយន្តការផ្ទៃក្នុងរបស់ខ្លួនឯងសិន ត្រូវពិនិត្យទៅលើលក្ខខណ្ឌទាំងនេះ រួចហើយ ត្រូវបែងចែកមនុស្សដែលត្រូវមកធ្វើការឆ្លាស់វេនគ្នាយ៉ាងម៉េចហើយ ចាំយើងផ្ដើមសង្វាក់ផលិតកម្មរបស់យើង» ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ក្រសួងការងារបានចេញសេចក្ដីថ្លែងការណ៍របស់គណៈកម្មការប្រឹក្សាការងារ ដែលបានបញ្ជាក់ពីខ្លឹមសារ ៣ ចំណុចធំៗ ក្នុងនោះរួមមាន ៖

  1. វិធានការរដ្ឋបាលនៅពេលមានករណីវិជ្ជមានកូវីដ-១៩ នៅតាមរោងចក្រ សហគ្រាស
  2. កិច្ចព្រមព្រៀងអំពីការបើកដំណើរការសកម្មភាពអាជីវកម្មឡើងវិញរបស់រោងចក្រ សហគ្រាស ក្រោយបញ្ចប់ការ បិទខ្ទប់ដោយវិធានការរដ្ឋបាល ដែលបានកំណត់នូវវិធានការលម្អិត ១២ ចំណុចបន្ថែមទៀត
  3. ការចាក់វ៉ាក់សាំង ជូនកម្មករ និយោជិត ៕

អត្ថបទទាក់ទង