ខ្មែរប៉ុស្ដិ៍ Close

លោក ហេង សួរ ណែនាំពីការផ្តល់វ៉ាក់សាំងជូនកម្មករនិយោជិតដែលរស់នៅតំបន់ក្រហម នៃភូមិសាស្រ្តរាជធានីភ្នំពេញ (មានសម្លេង)

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី១ ខែឧសភា ឆ្នាំ២០២១ ព័ត៌មានទូទៅ 32
លោក ហេង សួរ ណែនាំពីការផ្តល់វ៉ាក់សាំងជូនកម្មករនិយោជិតដែលរស់នៅតំបន់ក្រហម នៃភូមិសាស្រ្តរាជធានីភ្នំពេញ (មានសម្លេង) លោក ហេង សួរ ណែនាំពីការផ្តល់វ៉ាក់សាំងជូនកម្មករនិយោជិតដែលរស់នៅតំបន់ក្រហម នៃភូមិសាស្រ្តរាជធានីភ្នំពេញ (មានសម្លេង)

លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវិៈ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១នេះ បានធ្វើការណែនាំដល់កម្មករ និយោជិត ដែលរស់នៅតំបន់ក្រហម នៃភូមិសាស្រ្តរាជធានីភ្នំពេញ អំពីយុទ្ធនាការចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋនៅតំបន់ក្រហម ដែលចាប់ផ្តើមពីថ្ងៃទី០១ ខែឧសភានេះតទៅ។

ចំពោះយុទ្ធនាការនេះ អ្នកនាំពាក្យក្រសួងការងារ បានបញ្ជាក់ប្រាប់កម្មករ និយោជិតនៅតំបន់ក្រហមទាំងអស់ កុំឱ្យមានការព្រួយបារម្ភថា អស់វ៉ាក់សាំងឱ្យសោះ ដោយសារតែរាជរដ្ឋាភិបាល បានត្រៀមរួចរាល់សម្រាប់ការចាក់ដល់ប្រជាពលរដ្ឋនៅតំបន់ក្រហម ដែលមានហានិភ័យខ្ពស់។ ទន្ទឹមនឹងនេះ លោកបានអំពាវនាវដល់កម្មករ និយោជិត នៅតំបន់ក្រហម ឱ្យរក្សាសណ្តាប់ធ្នាប់ ពេលទៅទទួលលេខរៀងដើម្បីចាក់វ៉ាក់សាំង។

សូមបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋនៅតំបន់ក្រហម ដែលរៀបចំដោយក្រសួងការពារជាតិ បានចាប់ផ្តើមពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១នេះតទៅ។

តាមផែនការ ប្រជាពលរដ្ឋតំបន់ក្រហម ដែលត្រូវចាក់ក្នុងយុទ្ធនាការនេះ មានប្រហាក់ប្រហែលចំនួន ៤៧១,៥៧៣នាក់ ស្មើនឹងបរិមាណវ៉ាក់សាំងដែលត្រូវចាក់ទាំងពីរដួស មានចំនួន ៩៤៣,១៤៦ដូស ហើយវ៉ាក់សាំងដែលទទួលបានពីគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងក្របខណ្ឌទូទាំងប្រទេស ចំនួន ៩០០,០០០ដូស ក្នុងនោះ ស៊ីណាវ៉ាក់ (SINOVAC) ចំនួន៥០០,០០ដូស និងស៊ីណូហ្វាម (SINOPHARM) ចំនួន ៤០០,០០០ដូស បានទុកដាក់ថែរក្សាក្នុងឃ្លាំងរបស់ក្រសួងការពារជាតិ៕

សូមស្ដាប់ប្រសាសន៍របស់លោក ហេង សួរ៖

អត្ថបទទាក់ទង