ខ្មែរប៉ុស្ដិ៍ Close

ជនអន្តោប្រវេសន៍លួចឆ្លងទៅប្រទេសអង់គ្លេសតាមទូកតូចៗ កើនឡើងជាខ្លាំងនៅអំឡុងពេលវីរុសរាតត្បាតនេះ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២០ ព័ត៌មានទូទៅ 7
ជនអន្តោប្រវេសន៍លួចឆ្លងទៅប្រទេសអង់គ្លេសតាមទូកតូចៗ កើនឡើងជាខ្លាំងនៅអំឡុងពេលវីរុសរាតត្បាតនេះ ជនអន្តោប្រវេសន៍លួចឆ្លងទៅប្រទេសអង់គ្លេសតាមទូកតូចៗ កើនឡើងជាខ្លាំងនៅអំឡុងពេលវីរុសរាតត្បាតនេះ

ជនអន្តោប្រវេសន៍វ័យក្មេងជាច្រើនបានលួចឆ្លងចូលទៅប្រទេសអង់គ្លេសតាមរយៈ English Channel ពីបារាំងទៅកាន់ប្រទេសអង់គ្លេស មានការកើនឡើងជាគំហុកក្នុងអំឡុងពេលវីរុសរាតត្បាត ហើយតាមរយៈការបិទខ្ទប់ប្រទេស ពួកគេត្រូវធ្វើដំណើរតាមរយៈទូកតូចៗជាជាងតាមរយៈឡានដឹកទំនិញ ។

ប្រធានរដ្ឋបាល Kent County Council លោក Roger Gough ដែលនៅភាគខាងត្បូងអង់គ្លេស ដែលគ្របដណ្ដប់ទាំងកំពង់ផែដ៏ធំ Dover ផងនោះ បាននិយាយថា «តំបន់នេះធ្លាប់បានដោះស្រាយជាមួយនឹងជនអន្តោប្រវេសន៍ក្មេងៗប្រមាណពី ២៣០ ទៅ ២៥០នាក់មកហើយ កាលពីឆ្នាំមុន។ ប៉ុន្តែពេលនេះ ចំនួននោះបានកើនឡើងទ្វេរដង ពោលគឺ ៤៧០នាក់ ហើយចំនួនអ្នកចូលមកថ្មីមានមិនដាច់។»

យ៉ាងហោចណាស់មានជនអន្តោប្រវេសន៍ប្រហែល ១.០០០នាក់បានមកដល់ប្រទេសអង់គ្លេសចាប់តាំងពីពេលដែលលោក Boris Johnson បានប្រកាសវិធានការបិទខ្ទប់ប្រទេសកាលពីថ្ងៃទី ២៣ ខែមីនាមក ដែលជនអន្តោប្រវេសន៍ទាំងនោះភាគច្រើនជាជនជាតិ អ៊ីរ៉ង់ អ៊ីរ៉ាក់ និងអាហ្វហ្កានីស្ថាន ៕

អត្ថបទទាក់ទង