ខ្មែរប៉ុស្ដិ៍ Close

អភិបាលខេត្តកំពង់ចាម សម្រេចបិទខ្ទប់ភូមិសំបូរ នៅឃុំសំបូរ ស្រុកបាធាយ ក្រោយមានអ្នកឆ្លងជំងឺកូវីដ-១៩

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២៣ ខែមេសា ឆ្នាំ២០២១ ព័ត៌មានទូទៅ 44

នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានសម្រេចបិទខ្ទប់ជាបណ្ដោះអាសន្ន ភូមិសំបូរ ស្ថិតក្នុងឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម ក្រោយរកឃើញមានប្រជាពលរដ្ឋឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា ភូមិសំបូរ ស្ថិតក្នុងឃុំសំបូរនេះ ត្រូវបិទបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះតទៅ រហូតមានការជូនដំណឹងឡើងវិញ។

សូមអានសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ចាម ខាងក្រោមនេះ៖

អត្ថបទទាក់ទង