ខ្មែរប៉ុស្ដិ៍ Close

អភិបាលខេត្តកំពង់ចាម ប្រកាសបន្តផ្តល់រង្វាន់ម៉ូតូ១គ្រឿង សម្រាប់សិស្សក្នុងក្រុងកំពង់ចាមដែលប្រឡងបាននិទេស្ទ A នៅឆ្នាំសិក្សា២០១៩

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 40

សិស្សានុសិស្សក្នុងក្រុងកំពង់ចាមដែលប្រឡងបាននិទេស្ទ A នៅឆ្នាំសិក្សា២០១៩ខាងមុខ នឹងទទួលបានម៉ូតូម្នាក់១គ្រឿង នេះជាប្រសាសន៍លើកឡើងរបស់លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម ដែលបានលើកឡើងក្នុងពិធីបើកបវេសនកាលឆ្នាំថ្មី និងទិវារំលឹកគ្រូបង្រៀន នៅព្រឹក​ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨​ ដែលមានការចូលរួមពីសំណាក់​ លោក​ ខ្លូត​ ផន​ ប្រធានក្រុមប្រឹក្សា​ខេត្ត​ ​ អភិបាលរងខេត្ត​ រួមទាំងមន្ត្រីអង្គភាពជុំវិញសាលាខេត្ត​ នៅក្នុងវិទ្យាល័យព្រះសីហនុ​ ក្រុងកំពង់ចាម​ ខេត្តកំពង់ចាម​។

ក្រោយពីបានស្តាប់របាយការណ៍របស់លោក លី ម៉េងសាន ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ចាម រួចមក លោក គួច ចំរើន ​ បានឡើងអានសន្ទរកថារបស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០១៨-២០១៩ និងទិវារំលឹកគ្រូបង្រៀន​ ក្រោយពីកាអានសុន្ទរកថារបស់​ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ រួចមក អភិបាលខេត្ត​ បានមានប្រសាសន៍បន្ថែមទៀតថា ក្រោយថ្ងៃរំដោះ ៧មករា​ ឆ្នាំ១៩៧៩ មកកម្ពុជាជួបវិបត្តិគ្រប់វិស័យ ដោយឡែកវិស័យអប់រំ នេះផ្ទាល់ មានការខ្វះខាតគ្រូបង្រៀន ដោយកាលនោះគ្រូបង្រៀនមិនទាន់មានប្រាប់ឧបត្ថម្ភផ្សេងៗដូចក្នុងពេលបច្ចុប្បន្ននេះទេ។​

លោក​បាន​បន្ត​ថា​ កម្ពុជាបច្ចុប្បន្ននេះគឺជាប្រទេសដែលមានការអភិវឌ្ឍជឿនលឿនទៅមុខ ជាក់ស្ដែងផ្នែកអប់រំ បាននិងកំពុងអនុវត្តកំណែទម្រង់ស៊ីជំរៅ ដើម្បីអោយផ្នែកអប់រំមានគុណភាពខ្ពស់​ ដូចដែលយើងបានដឹងរួចមកហើយថា​ នៅថ្ងៃទី៨​ ខែវិច្ឆិកា ខាងមុខនេះ ក្រុមសិស្សពូកែដែលបានប្រឡងមធ្យមសិក្សាទុតិយភូមិនិទេស្ទ A ត្រូវបានចូលជួបសម្តែងការគួរសម ជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ដែលជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕

អត្ថបទទាក់ទង