ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសាធារណការ ឧបត្ថម្ភសាជីចរាចរណ៍៦០០ និងរនាំងសុវត្ថិភាព៥០០ផ្ទាំងដល់អគ្គស្នងការនគរបាលជាតិ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២២ ខែមេសា ឆ្នាំ២០២១ ព័ត៌មានទូទៅ 65
ក្រសួងសាធារណការ ឧបត្ថម្ភសាជីចរាចរណ៍៦០០ និងរនាំងសុវត្ថិភាព៥០០ផ្ទាំងដល់អគ្គស្នងការនគរបាលជាតិ ក្រសួងសាធារណការ ឧបត្ថម្ភសាជីចរាចរណ៍៦០០ និងរនាំងសុវត្ថិភាព៥០០ផ្ទាំងដល់អគ្គស្នងការនគរបាលជាតិ

ក្រសួងសាធារណការ និងដឹកជញ្ជូន បានឧបត្ថម្ភសាជីចរាចរណ៍ចំនួន៦០០ និងរនាំងសុវត្ថិភាពចំនួន៥០០ផ្ទាំងដល់ អគ្គស្នងការនគរបាលជាតិ ដើម្បីប្រើប្រាស់សម្រាប់ប៉ុស្តិ៍គោលដៅត្រួតពិនិត្យការធ្វើដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋ ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានផ្តល់សម្ភារៈទាំងនេះ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ ដល់អគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ ដើម្បីសម្រួលដល់ការអនុវត្តភារកិច្ចរបស់មន្ត្រីនគរបាលចរាចរណ៍ ឬអាជ្ញាធរមានសមត្ថកិច្ច ដែលកំពុងអនុវត្តសេចក្តីសម្រេចស្តីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល និងចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតក្នុងរាជធានីភ្នំពេញ និងតាម បណ្តារាជធានី-ខេត្តមួយចំនួនផងដែរ។

លោកទេសរដ្ឋមន្ត្រី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមគោរពអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល ឱ្យបានខ្ជាប់ខ្ជួន តាមការណែនាំរបស់ក្រសួង សុខាភិបាល ចូលរួមគោរពច្បាប់ចរាចណ៍ផ្លូវគោក ជាពិសេសស្តាប់តាមការណែនាំរបស់មន្ត្រីនគរបាលចរាចរណ៍ ឬអាជ្ញាធរមូលដ្ឋាននៅក្នុងគ្រាដ៏លំបាកនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដើម្បីយើងឆាប់បានវិលត្រឡប់ទៅរក ជីវភាពប្រកបដោយប្រក្រតីភាពឡើងវិញ ទាំងសកម្មភាពសេដ្ឋកិច្ច និងសង្គមផ្សេងៗក្នុងពេលខាងមុខនេះ។

សូមជម្រាបជូនថា រាជរដ្ឋាភិបាល បានបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាលជាបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៥ ខែមេសា ដល់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ដើម្បីធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រង ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត៕

 

អត្ថបទទាក់ទង