ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល បដិសេធព័ត៌មានក្លែងក្លាយដែលបង្ហោះថា ថ្នាក់ដឹកនាំឆ្លងជំងឺកូរ៉ូណាថ្មី ហើយអំពាវនាវឱ្យសមត្ថកិច្ចចាត់វិធានការ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ព័ត៌មានទូទៅ 48
ក្រសួងសុខាភិបាល បដិសេធព័ត៌មានក្លែងក្លាយដែលបង្ហោះថា ថ្នាក់ដឹកនាំឆ្លងជំងឺកូរ៉ូណាថ្មី ហើយអំពាវនាវឱ្យសមត្ថកិច្ចចាត់វិធានការ ក្រសួងសុខាភិបាល បដិសេធព័ត៌មានក្លែងក្លាយដែលបង្ហោះថា ថ្នាក់ដឹកនាំឆ្លងជំងឺកូរ៉ូណាថ្មី ហើយអំពាវនាវឱ្យសមត្ថកិច្ចចាត់វិធានការ

ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានប្រកាសបដិសេធព័ត៌មានក្លែងក្លាយមួយនៅលើ Facebook ដែលបង្ហោះថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឆ្លងជំងឺផ្លូវដង្ហើមកូរ៉ូណាថ្មី (Covid-19) ហើយអំពាវនាវឱ្យសមត្ថកិច្ចចាត់វិធានការតាមច្បាប់ចំពោះការបំភ្លៃការពិតនេះ។ នេះបើតាមលោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។

ការបង្ហោះព័ត៌មានក្លែងក្លាយនេះ បានធ្វើឡើងបន្ទាប់ពីមានការប្រកាសដោយក្រសួងសុខាភិបាលម៉ាឡេស៊ីថា ខ្លួនបានរកឃើញនូវករណីជំងឺផ្លូវដង្ហើមកូរ៉ូណាថ្មី នៅលើស្រ្តីជនជាតិអាមេរិកាំងម្នាក់ អាយុ៨៣ឆ្នាំ ដែលបានធ្វើដំណើរតាមនាវាទេសចរណ៍ Westerdam ចូលមកប្រទេសកម្ពុជា ហើយបានហោះហើរចូលទៅកាន់ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០។

ទោះជាយ៉ាងនេះក្តី ក្រសួងសុខាភិបាលកម្ពុជា និងម្ចាស់ក្រុមហ៊ុននាវា Westerdam បានទាមទារឱ្យរដ្ឋាភិបាលម៉ាឡេស៊ី ពិនិត្យជាថ្មីម្តងទៀតចំពោះស្រ្តីជនជាតិអាមេរិកាំង ដែលខ្លួនបានអះអាងថា ស្រ្តីនោះពុំមានរោគសញ្ញាអ្វីទាំងអស់នៅពេលចាកចេញពីកម្ពុជា ព្រោះក្រុមគ្រូពេទ្យបានត្រួតពិនិត្យយ៉ាងច្បាស់លាស់លើករណីនេះ៕

អត្ថបទទាក់ទង