ខ្មែរប៉ុស្ដិ៍ Close

រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ-១៩ថ្មី ទាំង១០៣នាក់

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី៨ ខែមេសា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 56
រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ-១៩ថ្មី ទាំង១០៣នាក់ រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ-១៩ថ្មី ទាំង១០៣នាក់

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ បានបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩ ចំនួន១០៣នាក់ទៀត ដែលបានរកឃើញកើតជំងឺកូវីដ-១៩ នៅថ្ងៃទី០៧ ខែមេសា ម្សិលមិញនេះ។

គួរបញ្ជាក់ផងដែរថា ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនព័ត៌មានថា មានករណីវិជ្ជមានកូវីដ-១៩ថ្មី ចំនួន១១៣នាក់ និងមានអ្នកជាសះស្បើយ ៩០នាក់។

ករណីវិជ្ជមានថ្មីខាងលើនោះ សុទ្ធតែជាអ្នកជាប់ទាក់ទងនឹង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» ដែលក្នុងនោះមាន ភ្នំពេញ ១០៣នាក់, កណ្តាល ៣នាក់, ព្រះសីហនុ ៣នាក់, ស្វាយរៀង៣នាក់ និងកំពត១នាក់។

ដោយឡែកករណីជាសះស្បើយនាថ្ងៃនេះផងដែរ មានពីរនាក់ដែលជាអ្នកដំណើរចូលមកក្នុងប្រទេសកម្ពុជា និង៨៨នាក់ទៀតសុទ្ធតែជាអ្នកជាប់ទាក់ទងនឹង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ»។

តាមក្រសួងសុខាភិបាល រហូតមកដល់ពេលនេះ បានរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩សរុប ៣០២៨ករណី ក្នុងនោះអ្នកជំងឺ១៩១៤នាក់ បានជាសះស្បើយ។

ជាមួយគ្នានោះ «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» ក្រសួងសុខាភិបាល បានរកឃើញករណីឆ្លងថ្មីកើនដល់ ២៤៩៦នាក់ ក្នុងនោះមានអ្នកជាសះស្បើយ១៣៩៣នាក់ផងដែរ៕

សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

អត្ថបទទាក់ទង