ខ្មែរប៉ុស្ដិ៍ Close

ផ្លូវ៨ខ្សែ ដែលទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀងនៅខណ្ឌទួលគោក ត្រូវ បានជួលជុលនិងអ៊ុតកៅស៊ូរួចរាល់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៨ ខែមេសា ឆ្នាំ២០២១ ព័ត៌មានទូទៅ 52
ផ្លូវ៨ខ្សែ ដែលទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀងនៅខណ្ឌទួលគោក ត្រូវ បានជួលជុលនិងអ៊ុតកៅស៊ូរួចរាល់ ផ្លូវ៨ខ្សែ ដែលទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀងនៅខណ្ឌទួលគោក ត្រូវ បានជួលជុលនិងអ៊ុតកៅស៊ូរួចរាល់

រដ្ឋបាលរាជធានីភ្នំពេញ បើទោះបីក្នុងតំណាក់កាលនៃការរីករាលដាលជម្ងឺកូវីដ-១៩ក៏ពិតមែន ប៉ុន្តែការអភិវឌ្ឍក៏នៅតែបន្តធ្វើ គឺដៃម្ខាងធ្វើការអភិវឌ្ឍ​និងដៃម្ខាងទៀតធ្វើការទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩។

ជាក់ស្តែង គិតត្រឹមថ្ងៃទី០៧ មេសានេះផ្លូវ៨ខ្សែក្នុងមូលដ្ឋានខណ្ឌទួលគោក ដែលទទួលរងការខូចខាតក្រោយជំនន់ទឹកភ្លៀងកន្លងមក ត្រូវបានអាជ្ញាធររាជធានី​ភ្នំពេញ ធ្វើការជួលជុលនិងអ៊ុតកៅស៊ូរួចរាល់១០០%ហើយ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរបានស្រួលនិងសម្រួលដល់ការកកស្ទះចរាចរផងដែរ។

លោកឯក ឃុនដឿន អភិបាលខណ្ឌទួលគោក តំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៧ មេសា នេះ បានដឹកនាំមន្ត្រីរដ្ឋបាល​ខណ្ឌចុះពិនិត្យមើលការដ្ឋានអ៊ុតកៅស៊ូAC ផ្លូវលេខ៣២៩ ស្ថិតនៅក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ដើម្បីជំរុញឲ្យក្រុមការងារអនុវត្តការងារឲ្យ បានត្រឹមត្រូវ​តាមលក្ខណៈបច្ចេកទេសនិងឲ្យបានរួចរាល់ទៅតាមគម្រោងដែលបានគ្រោងទុក។

លោកឯក ឃុនដឿន បានមានប្រសាសន៍ឱ្យដឹងថា គម្រោងនៃការជួលជុលនិងអ៊ុតកៅស៊ូដែលទទួលរងការខូចខាតក្រោយជំនន់ទឹកភ្លៀងកន្លងមកនេះ នៅ ក្នុងមូល​ដ្ឋានខណ្ឌទួលគោកមានចំនួន៨ខ្សែ ហើយក្នុងចំនួននេះត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ធ្វើការជួសជុលនិងអ៊ុតកៅស៊ូរួចរាល់១០០ភាគរយហើយ គឺបង្ហើយត្រឹមផ្លូវលេខ៣២៩ ស្ថិតនៅក្នុងសង្កាត់បឹងកក់ទី២ តែម្តង។

គួរបញ្ជាក់ថា គម្រោងនៃការជួសជុល និងអ៊ុតកៅស៊ូកំណាត់ផ្លូវដែលទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀងកន្លងមកនេះ នៅរាជធានីភ្នំពេញមានចំនួន២៩ខ្សែ ក្នុងនោះនៅក្នុងខណ្ឌដូនពេញមានចំនួន១៦ខ្សែ ក្រុមការងារបាន បញ្ចប់ការងាររបស់ខ្លួន១០០ភាគរយហើយកាលពី ថ្ងៃទី២៧ មីនា ។ចំណែកនៅខណ្ឌ ទួលគោកចំនួន៨ខ្សែត្រូវបាន ក្រុមការងារ បញ្ចប់ការងាររបស់ខ្លួន១០០ភាគរយដែរ ហើយថ្ងៃទី០៧ ខែមេសារនេះ៕

អត្ថបទទាក់ទង