ខ្មែរប៉ុស្ដិ៍ Close

អភិបាលខេត្តកំពត ទទួលអំណោយពីសប្បុរសជនដើម្បីរួមចំណែកការងារមនុស្សធម៌

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៦ ខែមេសា ឆ្នាំ២០២១ ព័ត៌មានទូទៅ 43
អភិបាលខេត្តកំពត ទទួលអំណោយពីសប្បុរសជនដើម្បីរួមចំណែកការងារមនុស្សធម៌ អភិបាលខេត្តកំពត ទទួលអំណោយពីសប្បុរសជនដើម្បីរួមចំណែកការងារមនុស្សធម៌

នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ នៅសាលាខេត្តកំពត លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានទទួលទទួលអំណោយពីលោក ណន ថុល តំណាងដេប៉ូចែកចាយសាខាខេត្តកំពត របស់ក្រុមហ៊ុនឆ្នោតមហាសំណាង ដែលបានផ្តល់ជាសម្ភារៈជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត ដើម្បីរួមចំណែកការងារមនុស្សធម៌នៅក្នុងខេត្តកំពត។

នាឱកាសនោះ លោក ជាវ តាយ បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ណន ថុល ដែលបាននាំយកនូវសម្ភារៈទាំងនេះ ដើម្បីជួយដល់ជនរងគ្រោះក្នុងហេតុការណ៍ផ្សេងៗ ជាពិសេសក្នុងការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវិដ១៩ ដែលកំពុងឆ្លងរីករាលដាលក្នុងសហគមន៍ ។ លោកក៏បានប្រសិទ្ធិពរជូនលោកតំណាងក្រុមហ៊ុន ព្រមទាំងមន្ត្រីបម្រើការងារនៅក្រុមហ៊ុនឆ្នោតមហាសំណាងទាំងមូលជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមជម្រាងផដែរថា អំណោយទាំងនោះរួមមាន៖

១-អង្ករមួយតោន
២-មីជាតិ៣០កេះតូច
៣-អាល់កុល២កាន(៦០លីត្រ)
៤- ម៉ាស់ ១០០ប្រអប់(ប្រាំពាន់ម៉ាស់)
៥- ទឹកសុទ្ធវីតាល់២០កេះ