ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល ប្រកាសដាក់ឱ្យអនុវត្តប្រព័ន្ធបច្ចេកវិទ្យា QR Code «ទប់ស្កាត់កូវីដ-១៩ Stop Covid-19»

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសៅរ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 56
ក្រសួងសុខាភិបាល ប្រកាសដាក់ឱ្យអនុវត្តប្រព័ន្ធបច្ចេកវិទ្យា QR Code «ទប់ស្កាត់កូវីដ-១៩ Stop Covid-19» ក្រសួងសុខាភិបាល ប្រកាសដាក់ឱ្យអនុវត្តប្រព័ន្ធបច្ចេកវិទ្យា QR Code «ទប់ស្កាត់កូវីដ-១៩ Stop Covid-19»

(ភ្នំពេញ)៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានប្រកាសដាក់ឱ្យអនុវត្តប្រព័ន្ធបច្ចេកវិទ្យា QR Code «ទប់ស្កាត់កូវីដ-១៩ Stop Covid-19»។

សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ថា ផ្អែកលើសភាពការណ៍ នៃការឆ្លងរីករាលដាល ក្នុងសហគមន៍ជាបន្តបន្ទាប់ ជាពិសេសព្រឹត្តិការណ៍ «សហគមន៍ ២០កុម្ភៈ ឆ្នាំ ២០២១» ដូចដែល សម្ដេចតេជោ ហ៊ុន សែន បានជម្រាបជូនដល់សាធារណជន, គណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ-១៩ សូមជម្រាបជូននូវវិធានការបន្ថែម ដើម្បីបង្កើនប្រសិទ្ធភាព និងល្បឿនក្នុងការបង្ការ និងទប់ស្កាត់ហានិភ័យនៃការរីករាលដាលជំងឺកូវីដ-១៩ ដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរៀបចំនូវប្រព័ន្ធ QR Code «ទប់ស្កាត់កូវីដ (Stop Covid)» ដែលសាធារណជនចាំបាច់ត្រូវស្កេន QR Code នៅពេលធ្វើដំណើរចេញ-ចូលទីតាំង សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន កន្លែងកម្សាន្ត អគារស្នាក់នៅរួម (ខុនដូ) ក្រុមហ៊ុន រោងចក្រ សហគ្រាសជាដើម ដែលមានមនុស្សចេញ-ចូលច្រើន។

«ប្រព័ន្ធនេះ នឹងកត់ត្រាទុកទីតាំងរបស់បុគ្គលដែលបាន ចេញ-ចូល (ជាប្រព័ន្ធដែលមិនមានការតាមដានឯកជនភាពរបស់បុគ្គល) និង ផ្តល់ភាពងាយស្រួលក្នុងការតាមស្វែងរកអ្នកដែល ជាប់ពាក់ព័ន្ធឬប៉ះពាល់ ប្រសិនបើទីតាំងនោះ មានរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩»។ នេះបើតាមសេចក្តីប្រកាស។

គណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក៏បានណែនាំដល់ម្ចាស់អាជីវកម្ម ម្ចាស់ភោជនីយដ្ឋាន និងម្ចាស់ទី តាំងដែលបានរៀបរាប់ខាងលើដែលមានមនុស្សជួបជុំច្រើនឱ្យប្រើប្រាស់ប្រព័ន្ធ QR Code «ទប់ស្កាត់កូវីដ-១៩ (Stop Covid-19)»នេះ ដើម្បីទទួលបាន QR Code យកមកប្រើប្រាស់ សូមចូលទៅកាន់ គេហទំព័រ stopcovid.gov.kh រួចចុចលើ ពាក្យ «ស្នើសុំ QR Code»។ បន្ទាប់មក សូមបំពេញព័ត៌មាន រួចចុចលើ «ស្នើសុំ QR Code» និងចុចលើ «Download» ដើម្បីទទួលបាន QR Code មួយសន្លឹក យកទៅព្រីន និងបិទនៅពីមុខទីកន្លែងចេញ-ចូលរបស់ខ្លួន ។ ការប្រើប្រាស់ប្រព័ន្ធនេះ មិនតម្រូវឱ្យ មានការចំណាយណាមួយនោះទេ ។

គណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក៏បានអំពាវនាវដល់សាធារណជនទាំងអស់ ឱ្យចូលរួមប្រើប្រាស់ប្រព័ន្ធនេះទាំងអស់គ្នា ដើម្បីបង្ការសុខភាព ចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតសកលនេះ៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល៖

អត្ថបទទាក់ទង