ខ្មែរប៉ុស្ដិ៍ Close

    ក្រសួងបរិស្ថានសហការជាមួយក្រុមអភិរក្ស រួមគ្នាការពារសត្វស្លាបនិងជីវចម្រុះនៅតំបន់ទេសភាពបឹងព្រែកល្ពៅ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៣០ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1102
    ក្រសួងបរិស្ថានសហការជាមួយក្រុមអភិរក្ស រួមគ្នាការពារសត្វស្លាបនិងជីវចម្រុះនៅតំបន់ទេសភាពបឹងព្រែកល្ពៅក្រសួងបរិស្ថានសហការជាមួយក្រុមអភិរក្ស រួមគ្នាការពារសត្វស្លាបនិងជីវចម្រុះនៅតំបន់ទេសភាពបឹងព្រែកល្ពៅ

    ក្រសួងបរិស្ថានសហការជាមួយអង្គការជីវិតសត្វស្លាបប្រចាំកម្ពុជា រួមគ្នាការពារតំបន់ទេសភាពបឹងព្រែកល្ពៅ តាមរយៈទប់ស្កាត់បទល្មើស ការទន្រ្ទានយកដី និងសម្លាប់សត្វព្រៃខុសច្បាប់ឱ្យមានប្រសិទ្ធភាព។

    លោក ប៊ូ វរសក្ស នាយកកម្មវិធីអង្គការជីវិតស្វតស្លាបប្រចាំកម្ពុជា បានឱ្យដឹងថា តាមរយៈកិច្ចសហការរវាងក្រសួងបរិស្ថាន អង្គការជីវិតសត្វស្លាប ព្រមទាំងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កំពុងតែរិះរកមធ្យោបាយផ្សេងៗ ដើម្បីបន្តអប់រំផ្សព្វផ្សាយ និងពង្រឹងការអនុវត្តច្បាប់ ឱ្យបានកាន់តែប្រសើរឡើងថែមទៀត សម្រាប់ការការពារ អភិរក្សព្រៃឈើ និងសត្វព្រៃនៅ បឹងព្រែកល្ពៅ ឱ្យបានគង់វង្ស។ លោកបញ្ជាក់ថា ការសហការគ្នានេះ ដោយសារប៉ុន្មានឆ្នាំចុងក្រោយនេះ មានបទល្មើស ទន្រ្ទានយកដី និងដាក់អន្ទាក់សត្វព្រៃ របស់ជនខិលខូចមួយចំនួនបន្តកើតមាន នៅតំបន់ទេសភាពបឹងព្រែកល្ពៅ ទោះបីជាមានការអន្តរាគមន៍ចុះទប់ស្កាត់ពី អាជ្ញាធរពាក់ព័ន្ធក៏ដោយ។

    «យើងឃើញថាប្រជាជនមួយចំនួនគឺមានការយល់ដឹង ហើយមួយចំនួនទៀតក៏មិនទាន់មានការយល់ដឹង ជាពិសេសសហគមន៍អ្នកដែលខិលខូច នៅតែបន្តខិលខូច បើនិយាយបទល្មើសដែលកើតឡើងច្រើនតែបុគ្គលដដែលៗ គាត់នៅតែបន្តធ្វើបទល្មើសហ្នឹង យើងកំពុងតែរកមធ្យោបាយផ្សេងទៀត ប្រហែលជាលែងធ្វើការអប់រំផ្សព្វផ្សាយទៀតហើយ មានតែអនុវត្តន៍វិធានការច្បាប់ សម្រាប់បុគ្គលដែលគាត់យល់ច្បាប់ហើយមិនបានសហការ»។

    លោកនាយកអង្គការជីវិតស្វតស្លាបប្រចាំកម្ពុជា ក៏បានអំពាវនាវដល់សាធារណជនទូទៅ សូមចូលរួមការពារ អភិរក្សសត្វព្រៃ និងបញ្ឈប់សកម្មភាពបរបាញ់ ដាក់អន្ទាក់សត្វព្រៃនេះជាបន្ទាន់ ដើម្បីទុកឱ្យមនុស្សជំនាន់ក្រោយបានស្គាល់ ជាប្រយោជន៍ រួមទាំងអស់គ្នា។

    សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ បានចេញអនុក្រឹត្យបង្កើតតំបន់ការពារទេសភាព បឹងព្រែកល្ពៅ ដែលមានផ្ទៃដីទំហំ ៨.៣០៥ ហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកបូរីជលសា និងស្រុកកោះអណ្តែត ខេត្តតាកែវ ហើយគម្រោងអភិរក្សនិងគ្រប់គ្រងតំបន់ការពារ ទេសភាពបឹងព្រែកល្ពៅនេះ ធ្វើឡើងក្រោមកិច្ចសហការរវាងក្រសួងបរិស្ថាន អង្គការជីវិតធម្មជាតិនៅកម្ពុជា អង្គការ BirdLife និងអង្គការ WWT ៕

    អត្ថបទទាក់ទង