ខ្មែរប៉ុស្ដិ៍ Close

រដ្ឋមន្ត្រីក្រសួងបរិស្ថាន បើកកិច្ចប្រជុំពិភាក្សាស្តីពី ហិរញ្ញវត្ថុប្រកបដោយចីរភាព ដើម្បីសម្របទៅនឹងកំណើនសេដ្ឋកិច្ចលើវិស័យថាមពល

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសៅរ៍ ទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 51
រដ្ឋមន្ត្រីក្រសួងបរិស្ថាន  បើកកិច្ចប្រជុំពិភាក្សាស្តីពី ហិរញ្ញវត្ថុប្រកបដោយចីរភាព ដើម្បីសម្របទៅនឹងកំណើនសេដ្ឋកិច្ចលើវិស័យថាមពល រដ្ឋមន្ត្រីក្រសួងបរិស្ថាន បើកកិច្ចប្រជុំពិភាក្សាស្តីពី ហិរញ្ញវត្ថុប្រកបដោយចីរភាព ដើម្បីសម្របទៅនឹងកំណើនសេដ្ឋកិច្ចលើវិស័យថាមពល

លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍ ដោយចីរភាព បានអញ្ជើញបើកកិច្ចប្រជុំពិភាក្សាស្តីពី (ហិរញ្ញវត្ថុប្រកបដោយចីរភាព) ព្រមទាំងវត្តមានលោក វ៉ាន់ ឆារស៍ ប្រធានស្តីទីនៃសមាគមធនាគារនៅកម្ពុជា លោក Kyle Kelhofer នាយកប្រចាំការប្រទេសកម្ពុជា វៀតណាម ឡាវ នៃInternational Finance Copertion ព្រមទំាងលោក លោកស្រី ជាច្រើនចូលរួម នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨។

លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានមានប្រសាសន៍ថា សម្រាប់នីតិកាលទី៦ នេះរាជរដ្ឋាភិបាលបានដាក់ចេញ «យុទ្ឋសាស្រ្តកោណដំណាក់កាលទី៤» បន្តពីយុទ្ធ សាស្ត្រចតុកោណ ៣ដំណាក់កាលកន្លងទៅដោយផ្តោតការយកចិត្តទុកដាក់កាន់តែ ខ្លាំងឡើងទៅលើការសម្របខ្លួនរបស់កម្ពុជា។ ចំពោះការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍដោយចីរភាព បន្ថែមលើកិច្ចប្រឹងប្រែង និងសមិទ្ឋផលផ្នែកសេដ្ឋកិច្ច សង្គមជាច្រើនដែលសម្រេចបានក្នុងនីតិកាលមុនៗ ជាក់ស្តែងកញ្ចប់ថវិកាជាតិដែល ត្រូវបានវិភាជន៍សម្រាប់ការចំណាយលើការប្រែប្រួលអាកាសធាតុ មានការកើតឡើង ជាង ៣ដងនៅរយៈពេល៨ឆ្នាំចុងក្រោយនេះ។

ក្នុងការបន្តរក្សាអោយបាននូវសន្តិភាព ស្ថេរភាពនយោបាយ នឹងស្ថេរភាពម៉ាក្រូ សេដ្ឋកិច្ច ព្រមទាំងកំណើនវិនិយោគផ្នែកហេដ្ឋារចនាសម្ព័ន្ធបៃតង និងដែលធន់ នឹងការប្រែប្រួអាកាសធាតុផង ដែលជាទន្ទល់នៃកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ ដោយគុណភាព និងចីរភាព នៅតែជាអាទិភាពខ្ពស់របស់រាជរដ្ឋាភិបាល។

លោករដ្ឋមន្រ្តីបានលើកឡើងទៀតថា ក្រសួងបាននិងកំពុងខិតខំជំរុញដល់គម្រោង បៃតងអោយកាន់តែច្រើន ទាំងគម្រោងវិនិយោគដែលយកចិត្តទុកដាក់ចំពោះ ប្រសិទ្ឋភាពថាមពល ទាំងគម្រោងវិនិយោគក្នុងវិស័យថាមពលកើត ឡើងវិញ ដូចជាអគ្គិសនីដើរដោយថាមពលព្រះអាទិត្យ ឬខ្យល់ សំដៅចូលរួម ជំរុញបន្ថែម ទៀតនូវល្បឿននៃកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍដោយចីរភាពដោយកាត់ បន្ថយការបញ្ចេញកាបោនអោយនៅកម្រិតទាប។

ជាការពិតទាំងអស់នេះតម្រូវអោយមាន​ការទ្រាំទ្រគោលនយោបាយបន្ថែមទៀត ពីរាជរដ្ឋាភិបាល ក៏ដូចជាការលើក​ទឹកចិត្តផ្នែកនិពន្ធ និងការគ្រាំទ្រផ្សេងៗទៀត ព្រមទាំងមានការចូលរួមគាំទ្រហិរញ្ញប្បទានពីគ្រឹះស្ថានហិរញ្ញវត្ថុ ដែលត្រូវមាន ការយល់ដឹងច្បាស់លាស់អំពីផលប្រយោជន៍រយៈពេលវែងនៃគម្រោងវិនិយោគដោយចីរភាព មានមូលដ្ឋានចំណេះដឹង បច្ចេកទេស និងជំនាញ មានឆន្ទៈក្នុងការអភិវឌ្ឍ ឡើងនូវផលិតផលហិរញ្ញវត្ថុថ្មី និងសំបូរបែប និងមានបែបបទនីតិវីធីឥណទានងាយ ស្រួលសម្រាប់គាំទ្រដល់គម្រោង។

គ្រឹះស្ថានហិរញ្ញវត្ថុឯកជន ជាតួអង្គមួយសំខាន់នៅក្នុងប្រព័ន្ឋអេកូឡូស៊ី ហិរញ្ញវត្ថុមាន តួនាទីស្នូលក្នុងការអនុវត្តដោយផ្ទាល់នូវគោលនយោបាយហិរញ្ញវត្ថុដោយចីរភាពនេះ ហើយក្រសួងបរិស្ថានដែលមានក្រុមប្រឹក្សាជាតិអភិវឌ្ឍដោយចីរភាពជាសេនាធិការក្នុងការផ្តល់កិច្ចសហការក្រសួងស្ថាប័នវិស័យឯកជន និងដៃគួរអភិវឌ្ឍន៍នៅក្នុងកិច្ចការ ដ៏សំខាន់ដើម្បីកម្ពុជាមានការអភិវឌ្ឍដោយចីរភាព ហើយ​​ចូលរួមប្រយុទ្ឋប្រឆាំងនឹការ ប្រែប្រួលអាកាសធាតុ និងគាំពារដល់ភពផែនដីយើង ៕

អត្ថបទទាក់ទង