ខ្មែរប៉ុស្ដិ៍ Close

រដ្ឋបាលខេត្តកំពង់ចាម អំពាវនាវដល់អ្នកពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩ចំនួនពីរនាក់ ឱ្យតាមដានសុខភាព ឬមកពិនិត្យសំណាកនៅមន្ទីរពេទ្យបង្អែក ហ៊ុនណេង ស្រុកស្ទឹងត្រង់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៣០ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 4
រដ្ឋបាលខេត្តកំពង់ចាម អំពាវនាវដល់អ្នកពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩ចំនួនពីរនាក់ ឱ្យតាមដានសុខភាព ឬមកពិនិត្យសំណាកនៅមន្ទីរពេទ្យបង្អែក ហ៊ុនណេង ស្រុកស្ទឹងត្រង់ រដ្ឋបាលខេត្តកំពង់ចាម អំពាវនាវដល់អ្នកពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩ចំនួនពីរនាក់ ឱ្យតាមដានសុខភាព ឬមកពិនិត្យសំណាកនៅមន្ទីរពេទ្យបង្អែក ហ៊ុនណេង ស្រុកស្ទឹងត្រង់

នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ដោយបានជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋរស់នៅភូមិអូររុន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់និងដោយប្រយោលពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩ចំនួនពីរនាក់ដែលទើបទទួលបានលទ្ធផលបញ្ជាក់ពីវិទ្យាស្ថានសុខភាពសាធារណៈ (NIPH) កាលពីល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ និងសូមអំពាវនាវឲ្យរាយការណ៍ជាបន្ទាន់ជូនអាជ្ញាធរមូលដ្ឋាននិងតាមដានសុខភាព ឬមកពិនិត្យសំណាកនៅមន្ទីរពេទ្យបង្អែក ហ៊ុនណេង ស្រុកស្ទឹងត្រង់ ព្រមទាំងធ្វើចត្តាឡីស័ក និងអនុវត្តវិធានការសុខាភិបាលឲ្យបានត្រឹមត្រូវ៕

សូមអានសេចក្តីប្រកាសព័ត៌មានដូចខាងក្រោម៖

អត្ថបទទាក់ទង