ខ្មែរប៉ុស្ដិ៍ Close

ខេត្តកំពង់ចាមប្រារព្ធទិវាជាតិនៃការចងចាំ ២០ ឧសភា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២០ ខែឧសភា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 49
ខេត្តកំពង់ចាមប្រារព្ធទិវាជាតិនៃការចងចាំ ២០ ឧសភា ខេត្តកំពង់ចាមប្រារព្ធទិវាជាតិនៃការចងចាំ ២០ ឧសភា

លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានរំលឹកថា ទិវាជាតិនៃការចងចាំ ២០ ឧសភា ដើម្បីគោរពវិញ្ញណក្ខន្ធ ឧទ្ទិសកុសលជូនជនរងគ្រោះស្លាប់ដោយអយុត្តិធម៌ក្នុងរបបពួកអាវខ្មៅ ប៉ុល ពត និងត្រូវរួមគ្នាទប់ស្កាត់មិនអោយរបបនេះមានលើទឹកដីកម្ពុជាលើកទី២ឡើយ។ លោកបានថ្លែងរំលឹកបែបនេះនាព្រឹកទី២០ ខែឧសភា ឆ្នាំ២០១៩ នៅមណ្ឌលឧក្រិដ្ឋកម្មកភ្នំប្រុស ស្ថិតក្នុង ស្រុក កំពង់សៀមដោយមានការចូលរួមពីលោក លោកស្រី ក្រុមការងារថ្នាក់កណ្តាល ខេត្ត ក្រុងស្រុក ឃុំ សង្កាត់សរុបចំនួន១.៣០០នាក់។

លោកអភិបាលខេត្ត បានមានប្រសាសន៍បន្តថា ថ្ងៃ ២០ ឧសភា នេះគឺជាថ្ងៃដែលប្រជាជនកម្ពុជានៅទូទាំងប្រទេសប្រារព្ធទិវារំលឹកវិញ្ញណក្ខន្ធ ដល់កម្មាភិបាល យុទ្ធជន យុទ្ធនារី និង ប្រជាជនកម្ពុជាដែលបានពលីជីវិតក្នុងសង្គ្រាមនាពេលកន្លងមក ក្នុងបុព្វហេតុ ការពារជាតិមាតុភូមិ ដែលជាការលះបង់ជីវិតប្រកបដោយឧត្តមគតិខ្ពង់ខ្ពស់ថ្លៃថ្លាបំផុត និងខ្លះទៀតបានបាត់បង់អាយុជីវិតដោយអយុត្តិបំផុត ក្នុងរបបប្រល័យពូជសាសន៍អាវខ្មៅប៉ុល ពត។ លោក ក៏បានអំពាវដល់លោក-លោកស្រីក្នុងអង្គពិធីទាំងអស់ ត្រូវរួបរួមសាមគ្គីគ្នាការពារសុខសន្តិភាព កុំឲ្យជនអគតិមកញុះញង់បំផ្លាញជាដាច់ខាត ព្រោះប្រទេសកម្ពុជា ដោយសារនយោបាយឈ្នះឈ្នះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍប្រទេសជាតិយើងឡើងវិញ។ លោក ក៏បានស្នើសុំអង្គបោះឆ្នោតទាំងអស់នាំគ្នាទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត និង ក្រុង ស្រុក អាណត្តិទី៣ គឺ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីប្រទេសជាតិមានសុខសន្តិភាពនិងការអភិវឌ្ឍ។

ក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត លោកប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក-លោកស្រីក្នុងអង្គពិធីក៏បានរៀចំពិធីសូត្រមន្តបង្សុកូលរាប់បាតព្រះសង្ឃស្ឃចំនួន ៧៩ អង្គ ដើម្បីឧទ្ទិសកុសលផលបុណ្យដល់កម្មាភិបាល យុទ្ធជន យុទ្ធនារី បងប្អូនប្រជាពលរដ្ឋដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ប៉ុល ពត សូមដួងវិញ្ញាណក្ខន្ធវីរៈជនស្នេហាជាតិទាំងអស់បានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទទាក់ទង