ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរខេត្តកំពង់ចាម សម្រេចបិទខ្ទប់ភូមិទ្រា នៅឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ក្រោយមានអ្នកឆ្លងជំងឺកូវីដ-១៩

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២៣ ខែមេសា ឆ្នាំ២០២១ ព័ត៌មានទូទៅ 86
អាជ្ញាធរខេត្តកំពង់ចាម សម្រេចបិទខ្ទប់ភូមិទ្រា នៅឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ក្រោយមានអ្នកឆ្លងជំងឺកូវីដ-១៩ អាជ្ញាធរខេត្តកំពង់ចាម សម្រេចបិទខ្ទប់ភូមិទ្រា នៅឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ក្រោយមានអ្នកឆ្លងជំងឺកូវីដ-១៩

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ បានសម្រេចបិទខ្ទប់ជាបណ្ដោះអាសន្ន នៅភូមិទ្រា ស្ថិតក្នុងឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលមានប្រជាពលរដ្ឋឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

យោងតាមសេចក្ដីសម្រេច លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា ទីតាំងភូមិមួយនេះ នឹងត្រូវបិទបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះតទៅ រហូតដល់មានការជូនដំណឹងឡើងវិញ។

គួរជម្រាបថា រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ លើប្រជាពលរដ្ឋចំនួន៣នាក់បន្ថែមទៀត នៅស្រុកស្រីសន្ធរ។

អត្ថបទទាក់ទង