ខ្មែរប៉ុស្ដិ៍ Close

អភិបាលខេត្តកំពង់ចាម ណែនាំដល់មន្ត្រីពាក់ព័ន្ធឲ្យស្វែងរកទីតាំងសាងសង់បង្គន់អនាម័យ សាធារណៈ នៅតំបន់សួនកម្សាន្ត តាមដងទន្លេមេគង្គ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ព័ត៌មានទូទៅ 136
អភិបាលខេត្តកំពង់ចាម ណែនាំដល់មន្ត្រីពាក់ព័ន្ធឲ្យស្វែងរកទីតាំងសាងសង់បង្គន់អនាម័យ សាធារណៈ នៅតំបន់សួនកម្សាន្ត តាមដងទន្លេមេគង្គ អភិបាលខេត្តកំពង់ចាម ណែនាំដល់មន្ត្រីពាក់ព័ន្ធឲ្យស្វែងរកទីតាំងសាងសង់បង្គន់អនាម័យ សាធារណៈ នៅតំបន់សួនកម្សាន្ត តាមដងទន្លេមេគង្គ

កំពង់ចាម៖​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានណែនាំដល់ មន្ត្រីពាក់ព័ន្ធឲ្យស្វែងរកទីតាំងសាងសង់បង្គន់អនាម័យសាធារណៈ នៅតំបន់សួនកម្សាន្តតាមដងទន្លេមេគង្គ ក្នុងក្រុងកំពង់ចាម ជៀសវាងការបន្ទោរបង់ពាសវាលពាសកាល និងដេីម្បីលេីកកម្ពស់សុខុមាលភាព ក្រុង និងលេីកកម្ពស់សុខុមាលភាពភ្ញៀវទេសចរណ៍ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋផងដែរ។​ លោក បានបែបនេះ ក្នុងឱកាសអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសាមញ្ញលេីកទី៣០ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៥​ ខែវិច្ឆិកា ឆ្នាំ២០២១ ។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា រដ្ឋបាលខេត្តបានដាក់ចេញជាផែនការ ដេីម្បីគិតគូរដល់ការលេីកកម្ពស់សោភ័ណភាពក្រុងកំពង់ចាម និងការលេីកកម្ពស់សុខុមាលភាពដល់ ភ្ញៀវទេសចរណ៍ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ មកដេីរលេងកម្សាន្ត ឬធ្វើការហាត់ប្រាណផងនោះ។ ដូច្នេះ យើងត្រូវសិក្សាស្វែងរកទីតាំងណាមួយឲ្យបានសមរម្យ​ ដេីម្បីសាងសង់បន្ទប់ទឹក បង្គន់អនាម័យសាធារណៈ នៅតំបន់សួនកម្សាន្តតាមដងទន្លេមេគង្គ ក្នុងក្រុងកំពង់ចាម។

ក្នុងកិច្ចប្រជុំនេះដែរ លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានលើកយកសេចក្តីព្រាង​របៀបវារៈ សំខាន់ៗមកពិភាក្សារួមមាន៖

១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។
២-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារ ប្រចាំខែ តុលា និងទិសដៅការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកំពង់ចាម។
៣-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងផែនការលទ្ធកម្មប្រចាំឆ្នាំ២០២២ របស់រដ្ឋបាល ខេត្តកំពងចាម៕

អត្ថបទទាក់ទង