ខ្មែរប៉ុស្ដិ៍ Close

ជូនដំណឹង! អ្នកកើតកូវីដ-១៩ ធ្លាប់ចូលហាងលក់ផ្លែឈើ «ឡោ ម៉ុយសេង» ផ្លូវព្រះមុនីវង្ស នៅថ្ងៃទី១៩ ខែមីនា, អ្នកសង្ស័យសូមទៅពិនិត្យសំណាក

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២៦ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 53

អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថា មានផ្ទុកជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ បានជូនដំណឹងនៅលើ Facebook ថា អ្នកកើតជំងឺកូវីដ-១៩ ធ្លាប់បានចូលទៅហាងលក់ផ្លែឈើ «ឡោ ម៉ុយសេង» ដែលមានទីតាំងនៅផ្ទះលេខ៥២៣ ផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន។

ជាមួយគ្នានេះ អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ក៏បានសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់ចូលទៅហាងលក់ផ្លែឈើ «ឡោ ម៉ុយសេង» ផ្លូវព្រះមុនីវង្ស នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១១យប់ ប្រសិនបើមានអាការៈមិនស្រួលខ្លួន ឬសង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ-១៩។

ទីតាំងសម្រាប់ធ្វើតេស្ដមាននៅ៖ វិទ្យាល័យ បាក់ទូក, វទ្យាល័យ បឹងត្របែក, មណ្ឌលសុខភាពចាក់អង្រែក្រោម, មន្ទីរពេទ្យខ្មែរ-សូវៀត និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា៕

អត្ថបទទាក់ទង