ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាលចេញប្រកាសថា រកឃើញករណីអ្នកផ្ទុកមេរោគ Covid-19 ២ករណីទៀតនៅរាជធានីភ្នំពេញ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២០ កីឡា - សុខភាព 48
ក្រសួងសុខាភិបាលចេញប្រកាសថា រកឃើញករណីអ្នកផ្ទុកមេរោគ Covid-19 ២ករណីទៀតនៅរាជធានីភ្នំពេញ ក្រសួងសុខាភិបាលចេញប្រកាសថា រកឃើញករណីអ្នកផ្ទុកមេរោគ Covid-19 ២ករណីទៀតនៅរាជធានីភ្នំពេញ

យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា ក្រសួងបានរកឃើញករណីវិជ្ជមានមេរោគ Covid-19 ចំនួន២ករណីទៀត នៅរាជធានីភ្នំពេញ នៅលើបុរសជនជាតិកាណាដា វ័យ៤៩ឆ្នាំ និងជនជាតិប៊ែលហ្សិក អាយុ៣៣ឆ្នាំ។

ករណីថ្មីចំនួន២នាក់នេះ (មិនពាក់ព័ន្ធទៅនឹងនាវី Wiking Cruise Journey ទេ) គឺត្រូវបានរកឃើញវិជ្ជមានវីរុសកូវីដ-១៩ លើបុរសជនជាតិកាណាដាអាយុ៤៩ឆ្នាំ និងបុរសជនជាតិប៊ែលហ្សិក អាយុ៣៣ឆ្នាំ នៅរាជធានីភ្នំពេញ (លទ្ធផលចេញនៅវេលាម៉ោង១៦៖០០នាទីរសៀល ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០) ហើយបុរសវិជ្ជមានវីរុសកូវីដ-១៩ទាំងពីរនាក់នោះ ត្រូវបានយកមកដាក់ឱ្យព្យាបាលនៅមន្ទីរមិត្តភាពខ្មែរ-សូវៀត ការងារដែលត្រូវធ្វើបន្ត គឺត្រូវស្រាវជ្រាវរកអ្នកដែលប៉ះពាល់ផ្ទាល់ ឬប្រយោល ជាមួយបុរសជនជាតិកាណាដា និងជនជាតិប៊ែលហ្សិក ដែលក្រុ្មការងារសុខាភិបាល កំពុងតែសកម្មធ្វើ។

សូមបញ្ជាក់ថា រហូតដល់ពេលនេះ កម្ពុជាបានរកឃើញកូវីដ-១៩ ចំនួន៧ករណីហើយ ដោយក្នុងនោះមាន៖

  • ទី១៖ បុរសជនជាតិចិន មកពីទីក្រុងវូហាន (ជាសះស្បើយ)
  • ទី២៖ បុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំ នៅខេត្តសៀមរាប
  • ទី៣៖ ស្រ្តីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
  • ទី៤៖ បុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
  • ទី៥៖ ស្រីជនជាតិអង់គ្លេស វ័យ៦៩ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម៕
  • ទី៦៖ បុរសជនជាតិកាណាដា អាយុ៤៩ឆ្នាំ នៅរាជធានីភ្នំពេញ
  • ទី៧៖ បុរសជនជាតិប៊ែលហ្សិក អាយុ៣៣ឆ្នាំ នៅរាជធានីភ្នំពេញ

ខាងក្រោមជាសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល៖