ខ្មែរប៉ុស្ដិ៍ Close

    ស.ស.យ.ក ស្រុករំដួល បើកវគ្គបណ្តុះបណ្តាលពីការបង្កើត និងការប្រើប្រាស់ Facebook និង Telegram ដល់សិក្ខាកាមចំនួន៥៤នាក់

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១ ខែឧសភា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 1925

    ស្វាយរៀង៖ សហភាពសហព័ន្ធយុវជនកម្ពុជាស្រុករំដួល ខេត្តស្វាយរៀង បានបើកវគ្គបណ្តុះបណ្តាល ស្តីពីការបង្កើត និងការប្រើប្រាស់បណ្តាញសង្គម Facebook និងTelegram ជូនដល់សិក្ខាកាមចំនួន៥៤នាក់ ដែលមានគ្រូឧទ្ទេស២រូប គឺលោកគ្រូ ញាណ សុនភីរៈ និងលោកគ្រូ ហឺ សុវណ្ណឌី។ កម្មវិធីនេះប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨នៅសាលប្រជុំ ក្នុងគេហដ្ឋានលោកវេជ្ជបណ្ឌិត រស់ ថុន ។

    នៅក្នុងអង្គពិធីបណ្ដុះបណ្ដាលនេះ មានសមាសភាពចូលរួមពីលោកវេជ្ជបណ្ឌិត រស់ ថុន ប្រធានក្រុមការងារ ស.ស.យ.ក ចុះជួយស្រុករំដួល, លោក ស៊ីន ជុំសុធន អនុប្រធានក្រុមការងារ ស.ស.យ.ក ចុះជួយស្រុករំដួល និងលោក ខាត់ ចំរើន អនុប្រធានក្រុមការងារស.ស.យ.ក ចុះជួយស្រុករំដួល។

    ជាចុងបញ្ចប់កម្មវិធីក៏មានការបោះឆ្នោតជ្រើសរើសគណកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាប្រចាំស្រុករំដួលផងដែរ៕

    អត្ថបទទាក់ទង