ខ្មែរប៉ុស្ដិ៍ Close

ខេត្តស្វាយរៀង បង្ហាញអត្តសញ្ញាណអ្នកឆ្លងកូវីដ-១៩ ចំនួន២៥នាក់ កាលពីថ្ងៃទី ២៩ ខែឧសភា ម្សិលមិញ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី៣០ ខែឧសភា ឆ្នាំ២០២១ ព័ត៌មានទូទៅ 154

រដ្ឋបាលខេត្តស្វាយរៀង នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ បានចេញសេចក្ដីជូនដំណឹង បង្ហាញអត្តសញ្ញាណអ្នកឆ្លងកូវីដ-១៩ លើពលរដ្ឋចំនួន ២៥នាក់ក្នុងខេត្តមួយនេះ។

រដ្ឋបាលខេត្តស្វាយរៀងបានបង្ហាញថា អ្នកឆ្លងចំនួន ២៥នាក់នោះបានរកឃើញចេញពី ៧ទីតាំងមានដូចជា៖

  1. រោងចក្រយូលី និង A and J ៨នាក់
  2. មន្ទីរពេទ្យបង្អែកខេត្ត ៥នាក់
  3. ស្រុកចន្ទ្រា ៥នាក់
  4. ស្រុកស្វាយទាប ២នាក់
  5. ស្រុកកំពង់រោទិ៍ ២នាក់
  6. ក្រុងបាវិត ២នាក់
  7. អ្នកដំណើរចូលខេត្តស្វាយរៀង ១នាក់

សេចក្តីជូនដំណឹងបានបញ្ជាក់ផងដែរថា មកទល់នឹងពេលនេះ ខេត្តកំពង់ស្វាយរៀង មានអ្នកជំងឺកូវីដ-១៩ សរុបចំនួន ៧៣២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន ៣៧៨នាក់ ស្លាប់ ៥នាក់ និង ៣៤៨នាក់ទៀតកំពុងសំរាកព្យាបាល៕

ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀង៖

អត្ថបទទាក់ទង