ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្តល់ជំនួយថវិកាជាង៣ពាន់លានរៀលទៀត ដល់ខេត្តជាប់ព្រំដែនថៃ និងវៀតណាម ដើម្បីរៀបចំធ្វើចត្តាឡីស័ក

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 27
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្តល់ជំនួយថវិកាជាង៣ពាន់លានរៀលទៀត ដល់ខេត្តជាប់ព្រំដែនថៃ និងវៀតណាម ដើម្បីរៀបចំធ្វើចត្តាឡីស័ក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្តល់ជំនួយថវិកាជាង៣ពាន់លានរៀលទៀត ដល់ខេត្តជាប់ព្រំដែនថៃ និងវៀតណាម ដើម្បីរៀបចំធ្វើចត្តាឡីស័ក

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ បានផ្តល់ជំនួយថវិកាជាង៣ពាន់លានរៀល ដល់ខេត្តកម្ពុជាចំនួន១២ ដែលនៅជាប់ព្រំដែនថៃ និងព្រំដែនប្រទេសវៀតណាម ដើម្បីប្រើប្រាស់សម្រាប់រៀបចំធ្វើចត្តាឡីស័ក ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១។ នេះបើតាមការបញ្ជាក់របស់ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល។

បើតាម លោកស្រី យក់ សម្បត្តិ ក្នុងចំណោមថវិកាទាំងជាង៣ពាន់លានរៀលនេះ ខេត្តកម្ពុជាជាប់ព្រំដែនថៃ ចំនួន៥ ទទួលបានថវិកាសរុប២៨៥០លានរៀល និងខេត្តកម្ពុជាជាប់ព្រំដែនវៀតណាមចំនួន៧ ទទួលបានថវិកាសរុប ២២០លានរៀល។

សម្រាប់ខេត្តកម្ពុជាជាប់ព្រំដែនថៃ ដែលទទួលជំនួយថវិកាពីសម្តេចតេជោ លើកនេះ មានចំនួន៥ខេត្ត ក្នុងនោះមាន៖ បាត់ដំបងទទួលបាន ៨០០លានរៀល ខេត្តបន្ទាយមានជ័យទទួលបាន៩០០លានរៀល ខេត្តឧត្តរមានជ័យទទួលបាន ៩០០លានរៀល ខេត្តប៉ៃលិនទទួលបាន២០០លានរៀល និងខេត្តកោះកុងទទួលបាន៥០លានរៀល។

សម្រាប់ខេត្តកម្ពុជាជាប់ព្រំដែនវៀតណាម ដែលទទួលជំនួយថវិកាពីលោកនាយករដ្ឋមន្ត្រី លើកនេះ មានចំនួន៧ខេត្ត ក្នុងនោះមាន៖ ខេត្តកណ្តាលទទួលបាន ៧០លានរៀល ខេត្តស្វាយរៀងទទួលបាន២០លានរៀល ខេត្តព្រៃវែងទទួលបាន៥០លានរៀល ខេត្តត្បូងឃ្មុំទទួលបាន២០លានរៀល ខេត្តក្រចេះទទួលបាន ២០លានរៀល ខេត្តមណ្ឌលគិរីទទួលបាន២០លានរៀល និងខេត្តតាកែវទទួលបាន២០លានរៀល។

ខាងក្រោមនេះជាបញ្ជីនៃការផ្តលជំនួយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖

អត្ថបទទាក់ទង