ខ្មែរប៉ុស្ដិ៍ Close

ក្រសួងអប់រំ បន្តផ្អាកជាបណ្តោះអាសន្ន នូវគ្រឹះស្ថានអប់រំទាំងរដ្ឋ និងឯកជនមួយចំនួនទៀត ដើម្បី​ចៀសវាង​ការ​ឆ្លង​ជំងឺ​កូ​វី​ដ -១៩ ចូល​ក្នុង​សាលារៀន

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃចន្ទ ទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 45
ក្រសួងអប់រំ បន្តផ្អាកជាបណ្តោះអាសន្ន នូវគ្រឹះស្ថានអប់រំទាំងរដ្ឋ និងឯកជនមួយចំនួនទៀត ដើម្បី​ចៀសវាង​ការ​ឆ្លង​ជំងឺ​កូ​វី​ដ -១៩ ចូល​ក្នុង​សាលារៀន ក្រសួងអប់រំ បន្តផ្អាកជាបណ្តោះអាសន្ន នូវគ្រឹះស្ថានអប់រំទាំងរដ្ឋ និងឯកជនមួយចំនួនទៀត ដើម្បី​ចៀសវាង​ការ​ឆ្លង​ជំងឺ​កូ​វី​ដ -១៩ ចូល​ក្នុង​សាលារៀន

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្តី​ជូនដំណឹង​ ស្តី​ពី​ ការ​ផ្អាក​ដំណើរការ​ជា​ប​ណ្តោះ​អាសន្ន ​អនុវិទ្យាល័យ​ឫស្សីជ្រោយ​ សាលាបឋមសិក្សា​ ហ៊ុន ​សែន​ ឫស្សីជ្រោយ​ ស្រុក​ស្អាង​ អនុវិទ្យាល័យ​ឫស្សីស្រុក ​ស្រុក​កៀនស្វាយ​ ខេត្តកណ្តាល​សាលាបឋមសិក្សា​កូ​លាប​ទី ១ និង​សាលារៀន​អន្តរទ្វីប​អាមេរិកាំង​ សាខា​ចាក់​អង្រែ​រាជធានី​ភ្នំពេញ។

តាមក្រសួងអប់រំ បានបន្តថា ការសម្រេចផ្អាកខាងលើ បានធ្វើឡើង ដើម្បី​ចៀសវាង​ការ​ឆ្លង​ជំងឺ​កូ​វី​ដ -១៩ ចូល​ក្នុង​សាលារៀន ​និង​រីក​រាលដាល​ក្នុង​សហគមន៍​។ គួររម្លឹកផងដែរថា នៅថ្ងៃដដែលនោះផងដែរ ក្រសួងអប់រំ ក៏បានផ្អាកដំណើរការជាបណ្តោះអាសន្ន នូវវិទ្យាល័យសម្តេច ហ៊ុនសែន ភ្នំពេញថ្មី និងសាលាអន្តរជាតិ អេស អាយ អេស សាខាឡាក់គីស្តារ៕

អត្ថបទទាក់ទង