ខ្មែរប៉ុស្ដិ៍ Close

​ក្រសួង​អប់រំចុះ MOU ជាមួយសាលាឯកជន​ ផ្តល់​អាហារូបករណ៍​​ភាសា​អង់គ្លេស​ ១០០ភាគរយ ចំនួន​ ២០០០​កន្លែង​​

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 15

ក្រសួង​អប់រំ យុវជន និង​កីឡា និង​មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់​ការ​បណ្ដុះបណ្ដាល​នៃ​ស្ថាប័ន IDP Education (Cambodia) បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​លើ​កម្មវិធី​អាហារូបករណ៍​សិក្សា​ភាសា​អង់គ្លេស​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​សម្រាប់​សិស្ស​វិទ្យាល័យ​ថ្នាក់​ទី​១២ ឆ្នាំ​សិក្សា​២០១៩-២០២០ ដោយសាលា​ ACE នឹង​ផ្ដល់​ជូន​នូវ​អាហារូបករណ៍​ ១០០% ចំនួន​២០០០​កន្លែង​ ដើម្បី​បំប៉ន​ភាសា​អង់គ្លេស និង​ការ​បណ្ដុះបណ្ដាល​នូវ​ការ​ប្រើប្រាស់​កម្មវិធី​សិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ពី​សាលា ACE។

សម្រាប់ការទទួល​ពាក្យ និង​ការ​ធ្វើ​តេស្ត៖ ចាប់​ពី​ថ្ងៃ​នេះ​រហូតដល់ ថ្ងៃទី២០ ខែ​មិថុនា ឆ្នាំ២០២០។ ប្រកាស​លទ្ធផល៖ ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០២០ និងបញ្ចប់​វគ្គសិក្សា៖ ​ថ្ងៃ​ទិ​០៨ ខែ​កញ្ញា ឆ្នាំ​២០២០៕

អត្ថបទទាក់ទង