ខ្មែរប៉ុស្ដិ៍ Close

    ឆ្អឹងដាយណូស័រថ្មី ដែលទើបរកឃើញ «ធ្វើឲ្យ T-Rex ក្លាយមកត្រឹមជាកូនដាណូស័រ» មួយប៉ុណ្ណោះ!

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០១៧ ផ្ទះហ្វេសប៊ុក 1236
    ឆ្អឹងដាយណូស័រថ្មី ដែលទើបរកឃើញ «ធ្វើឲ្យ T-Rex ក្លាយមកត្រឹមជាកូនដាណូស័រ» មួយប៉ុណ្ណោះ!ឆ្អឹងដាយណូស័រថ្មី ដែលទើបរកឃើញ «ធ្វើឲ្យ T-Rex ក្លាយមកត្រឹមជាកូនដាណូស័រ» មួយប៉ុណ្ណោះ!

    ការសិក្សាស្រាវជ្រាវ​មួយ​បានអះអាងថា សត្វដាយណូស័រ​អម្បូរថ្មី​មួយប្រភេទ មានទំហំដ៏សែនធំ​មហិមា​ជាងគេបង្អស់ ដែល​បើ​យក​​ទៅ​ធៀប​​ជាមួយ​ និង​ដាយណូស័រ​ស៊ីសាច់​ជាអាហារ Tyrannosaurus Rex ឬ T-Rex ដ៏កំណាចគួរ​ឲ្យខ្លាចវិញ​នោះគឺ T-Rex ប្រៀបដូចជា​កូនដាយណូស័រ​តូចមួយអ៊ីចឹង។ នេះ​បើ​តាម​ការ​​ចេញផ្សាយ​ដោយ សារព័ត៌មាន Independent នៅព្រឹកថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០១៧។

    ហ្វូស្ស៊ីល (Fossil) របស់សត្វ​ដាយណូស័រនេះ ត្រូវបានគេរកឃើញ​នៅភាគខាងត្បូង​ប្រទេសអាហ្សង់ទីន កាលពីឆ្នាំ​២០១២ ហើយនាពេល​ថ្មីៗនេះ ក្រុមអ្នក​ស្រាវ​ស្រាវ ដែលបានធ្វើ​ការត្រួតពិនិត្យ និងកំណត់​អាយុកាលឲ្យពួកវានោះ​បាននិយាយថា សត្វដែលមាន​ក៏ដ៏វែងនេះ គឺធំជាងគេបំផុត នៅក្នុងចំណោមក្រុម​សត្វ​ដាយណូស័រ​យក្សស៊ីរុក្ខជាតិ​ជាអាហារ ដែលគេហៅថា Titansosars។

     

    NEW YORK, NY – JANUARY 14: A replica
    of one of the largest dinosaurs ever discovered is unveiled at the American Museum of Natural History on January 14, 2016 in New York City. The replica of the “Titanosaur” weighs about 70 tons, is 17 feet tall and stretches to nearly 122 feet long. The dinosaur belongs to the titanosaur family and was discovered by Paleontologists in the Patagonian Desert of Argentina in 2014 and lived about 100 to 95 million years ago. The exhibit at the museum features bones, fossils and a fibreglass replica of the creature. (Photo by Spencer Platt/Getty Images)

    ក្រុមអ្នកស្រាវជ្រាវ​បានដាក់ឈ្មោះឲ្យសត្វ​ដាយណូស័រនេះថា «Patagotitan Mayorum» តាមតំបន់ Patagonia ដែលបានរកឃើញ​គ្រោងឆ្អឹងរបស់វា និងពាក្យ Titan របស់ក្រិចដែល​មានន័យថាធំ ហើយឈ្មោះ​ទីពីររបស់វា គឺដើម្បីជាការគោរព​ដល់ក្រុមគ្រួសារមួយ ដែលបានផ្តល់ទីកន្លែងស្នាក់​អាស្រ័យបណ្តោះអាសន្ន​ដល់ក្រុមការងារ​ក្នុងបេសកកម្ម​ស្រាវជ្រាវនេះ។

    ហ្វូស្ស៊ីល​ចំនួន ០៦ របស់វា​ត្រូវបានគេសិក្សាថា មានអាយុកាល​ប្រមាណជា ១០០លានឆ្នាំហើយ ដោយផ្អែក​ទៅលើកម្ទេចផេះ​នៅជុំវិញពួកវា។ សត្វដាយ​ណូស័រ Patagotitan ត្រូវគេជឿជា​ក់ថា មានទម្ងន់​ប្រហែល ៦២តោន និងកម្ពស់ជិត ០៦ម៉ែត្រ គិតត្រឹម​ស្មារបស់វា ហើយបើវាស់​ចាប់ពីក្បាល​ដល់ចុងកន្ទុយ​មានប្រវែង​យ៉ាង​តិច ៣៧ម៉ែត្រឯណោះ។

    បើសិនជាអ្នក​ពិបាកក្នុងការស្រមៃ​ចេញជារូបភាពរបស់វា​គួរជ្រាបថា​ ដាយណូស័រ Patagotitan មានទំហំប៉ុនសត្វ​ដំរីប្រហែល ០៧ក្បាល, ធំជាងរថយន្តក្រុង​ពីរ​គ្រឿងទៅទៀត ឬក៏ប្រហាក់​ប្រហែលនឹងពាក់​កណ្តាល នៃទទឹងរបស់​ស្តាតបាល់ទាត់​ទូទៅមួយ ដែលវាវែង​ជាងដាយណូស័រ Brachiosaurus និង​ត្រីបាឡែន​ខៀវ​​យក្ស​សព្វ​ថ្ងៃ​ទៅទៀត ដោយសត្វទាំង​ពីរប្រភេទនេះ​មានប្រវែង​អតិប្បរមាត្រឹម ៣០ម៉ែត្រ អីតែប៉ុណ្ណោះ។

    គួរបញ្ជាក់ថា Patagotitan ក៏មានគូប្រជែង​សម្រាប់តំណែង​ជាសត្វលើកគោក​ធំជាងគេបង្អស់ផងដែរ ដោយសត្វដាយណូស័រ​ស្រដៀង​គ្នានេះ មាន​ឈ្មោះថា Argentinosaurus ត្រូវបាន​គេគណនាថា មានទម្ងន់លើសពី ៨០តោន ក៏ប៉ុន្តែតាមពិត​ទៅវាមានទំហំ​តូចជាង Patagotitan ១០ភាគរយ៕

    អត្ថបទទាក់ទង