ខ្មែរប៉ុស្ដិ៍ Close

សម្ដេចតេជោសម្រេច បិទមិនឱ្យពលរដ្ឋចេញទៅប្រទេសថៃ វៀតណាម ឬឡាវ ជាដាច់ខាត ទោះបីជាស្របច្បាប់ក៏ដោយ

ដោយ៖ លី វិទ្យា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃសៅរ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ព័ត៌មានទូទៅ 136
សម្ដេចតេជោសម្រេច បិទមិនឱ្យពលរដ្ឋចេញទៅប្រទេសថៃ វៀតណាម ឬឡាវ ជាដាច់ខាត ទោះបីជាស្របច្បាប់ក៏ដោយ សម្ដេចតេជោសម្រេច បិទមិនឱ្យពលរដ្ឋចេញទៅប្រទេសថៃ វៀតណាម ឬឡាវ ជាដាច់ខាត ទោះបីជាស្របច្បាប់ក៏ដោយ

នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបិទមិនឱ្យពលរដ្ឋចេញទៅប្រទេសថៃ វៀតណាម ឬឡាវ ជាដាច់ខាត ទោះបីជាស្របច្បាប់ក៏ដោយ។

សម្តេចតេជោ បានបញ្ជាក់ថា ការបិទមិនឲ្យប្រជាពលរដ្ឋទៅប្រទេសខាងលើ គឺដោយសារអាជ្ញាធរនៃប្រទេសនោះ កំពុងតែគ្រប់គ្រង កុំឲ្យមានអ្នកចូលតាមច្រកព្រំដែក្នុងប្រទេសរបស់ខ្លួន។

ជាមួយគ្នានោះ សម្តេចបានបន្តថា សម្រាប់ប្រជាពលរដ្ឋម្ពុជា ដែលវិលត្រឡប់ចូលក្នុងប្រទេសវិញ កម្ពុជានៅតែទទួលដដែល តែត្រូវធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ។

សូមបញ្ជាក់ផងដែរថា ការចេញបទបញ្ជាខាងលើ បានធ្វើឡើ ក្នុងការថ្លែងសារពិសេសទៅកាន់ប្រជាពលរដ្ឋទូទាំងប្រទេស ពាក់ព័ន្ធនឹងការវិវដ្ដថ្មីនៃវីរុសកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ឆ្លៀតនាឱកាសនោះផងដែរ សម្តេចតេជោ បានហៅព្រឹត្តិការណ៍នៃការចម្លងក្នុងសហគមន៍ថ្មីថាជា «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» ក្រោយពីក្រសួងសុខាភិបាល បានរកឃើញករណីឆ្លងថ្មីចំនួន៣២នាក់ ត្រឹមតែរយៈពេល១០ម៉ោង៕ AKP

អត្ថបទទាក់ទង