ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន៖ គ្មានការសម្របសម្រួលនយោបាយណាមួយជាមួយក្រុមដែលប្រមាថប្រពន្ធនិងកូនខ្ញុំនោះឡើយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ព័ត៌មានទូទៅ 58
សម្តេចតេជោ ហ៊ុន សែន៖ គ្មានការសម្របសម្រួលនយោបាយណាមួយជាមួយក្រុមដែលប្រមាថប្រពន្ធនិងកូនខ្ញុំនោះឡើយ សម្តេចតេជោ ហ៊ុន សែន៖ គ្មានការសម្របសម្រួលនយោបាយណាមួយជាមួយក្រុមដែលប្រមាថប្រពន្ធនិងកូនខ្ញុំនោះឡើយ

សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើទៅទាំងមិត្តបរទេស និងខ្មែរទាំងអស់ដែលមានបំណងចង់ឱ្យសម្តេចមានការសម្របសម្រួលបង្រួបបង្រួមជាមួយក្រុមជនដែលបានប្រមាថដល់ប្រពន្ធ និងកូនសម្តេច ថាជាកូនរបស់មេដឹកនាំវៀតណាម។ សម្តេច បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់បឹងជើងឯក លើផ្ទៃដីទំហំ ៣ហិកតា ស្ថិតនៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ក្នុងនាមយើងជាឪពុក ជាប្តី យើងមិនអាចទទួលយកនូវការប្រមាថពីក្រុម និងជនទុរយសទាំងនោះបានទេ។ សម្តេច បានបន្តថា នេះជាការប្រមាថធ្ងន់ធ្ងរ មិនអាចលើកលែងឱ្យបានទេទោះក្នុងតម្លៃណាក៏ដោយ៕

អត្ថបទទាក់ទង