ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា កម្ពុជាចង់ធ្វើមិត្តជាមួយបណ្តាប្រទេសទាំងអស់ទូទាំងពិភពលោក ប៉ុន្តែក្នុងស្មារតីឯករាជ្យម្ចាស់ការ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១៤ ខែមករា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 24
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា កម្ពុជាចង់ធ្វើមិត្តជាមួយបណ្តាប្រទេសទាំងអស់ទូទាំងពិភពលោក ប៉ុន្តែក្នុងស្មារតីឯករាជ្យម្ចាស់ការ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា កម្ពុជាចង់ធ្វើមិត្តជាមួយបណ្តាប្រទេសទាំងអស់ទូទាំងពិភពលោក ប៉ុន្តែក្នុងស្មារតីឯករាជ្យម្ចាស់ការ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា កម្ពុជាចង់ធ្វើមិត្តជាមួយបណ្តាប្រទេសទាំងអស់ទូទាំងពិភពលោក ប៉ុន្តែក្នុងស្មារតីឯករាជ្យម្ចាស់ការរបស់ខ្លួនដោយមិនអាចយកអធិបតេយ្យភាពជាតិ និងសន្តិភាពជាតិទៅដូរជាមួយនឹងជំនួយនោះទេ។ លោកបានបន្តថា បើអនុវត្តច្បាប់របស់ខ្លួនមិនបានផង គឺមិនអាចធ្វើជាប្រទេសមួយ ធ្វើជាសមាជិកមួយរបស់អង្គការសហប្រជាជាតិបានទេ។

លោកបានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ ប្រវែង៥២,៩៨៣គីឡូម៉ែត្រ ឆ្លងកាត់រាជធានីភ្នំពេញ និងខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាមិនដែលបង្កើតសត្រូវណាមួយឡើយគឺមានតែបង្កើតមិត្តជានិច្ចជាមួយប្រទេសនានា ប៉ុន្តែសូមឱ្យមិត្តភ័ក្រ្តស្គាល់គ្នាឱ្យបានច្បាស់ កុំឱ្យមានកំហុសដោយយកប្រជាជន១៦លាននាក់មកធ្វើជាចំណាប់ខ្មាំងនយោបាយរបស់ខ្លួន៕

អត្ថបទទាក់ទង