ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្រើនរំលឹកដល់ម្ចាស់រោងចក្រឱ្យយកចិត្តទុកដាក់ខ្ពស់ចំពោះកម្មករ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 44
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្រើនរំលឹកដល់ម្ចាស់រោងចក្រឱ្យយកចិត្តទុកដាក់ខ្ពស់ចំពោះកម្មករ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្រើនរំលឹកដល់ម្ចាស់រោងចក្រឱ្យយកចិត្តទុកដាក់ខ្ពស់ចំពោះកម្មករ

នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ក្នុងឱកាសចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ២៣,៤៦៦នាក់ មកពីរោងចក្រ សហគ្រាសចំនួន២០ មកតាមស្រុកនានា នៅក្នុងខេត្តតាកែវ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានរំឮកដល់ម្ចាស់រោងចក្រត្រូវមានការគោរពស្រឡាញ់ គិតគូរ និងយកចិត្តទុកដាក់ឱ្យបានដិតដល់ចំពោះកម្មករ។ចំពោះកម្មករវិញគឺត្រូវខិតខំបំពេញតួនាទី ការងារឱ្យបានល្អត្រឡប់មកវិញ ដើម្បីបង្កើតបានសាមគ្គីភាពរវាងម្ចាស់រោងចក្រ និងកម្មករ។ ទន្ទឹមនឹងនេះម្ចាស់រោងចក្រត្រូវខិតខំកសាងបន្ថែមទៀត នូវអ្វីដែលខ្វះខាតនៅតាមរោងចក្រខ្លួនដូចជា គិលានដ្ឋាន កន្លែងទទួលទានអាហារ ដើម្បីបង្កភាពងាយស្រួលដល់កម្មករ ពេលទទួលទានអាហារ និងនៅពេលសង្រ្គោះបន្ទាន់ផងដែរ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរចំពោះកូនក្មួយទាំងអស់ ដែលបានផ្តល់ការគោរព ស្រឡាញ់ ដល់រូបលោករហូតមក។ ទន្ទឹមនឹងនេះដែរ លោកក៏បានអរគុណម្ចាស់រោងចក្រទាំងអស់ ដែលបានអនុញ្ញាតឱ្យកូនក្មួយកម្មករ បានឈប់សំរាកនៅល្ងាចថ្ងៃនេះ ដោយមានប្រាក់ឈ្នួលពេញ ដែលនេះគឺបានបង្ហាញពីក្តីស្រឡាញ់ និងយកចិត្តទុកដាក់ព្រមទាំងសាមគ្គីភាពល្អរវាងកម្មករនិងម្ចាស់រោងចក្រ។

គួរបញ្ជាក់ថា រោងចក្រសហគ្រាសទាំង២០ ដែលអនុញ្ញាតឱ្យកម្មករ កម្មការិនីជួបសំណេះសំណាលជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺមានរោងចក្រកាត់ដេរ សម្លៀកបំពាក់១៣, រោងចក្រផលិតស្បែកជើងចំនួន៦ និងបោះពុម្ពលើសម្លៀកបំពាក់ចំនួន១។ ផលិតផលទាំងអស់ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេសផងដែរ៕

អត្ថបទទាក់ទង