ខ្មែរប៉ុស្ដិ៍ Close

ប្រជាពលរដ្ឋខេត្តកោះកុង អាចប្រឈមនឹងបញ្ហាកង្វះខាតទឹកស្អាតសម្រាប់ ប្រើប្រាស់ប្រចាំថ្ងៃ

ដោយ៖ លី វិទ្យា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 153
ប្រជាពលរដ្ឋខេត្តកោះកុង អាចប្រឈមនឹងបញ្ហាកង្វះខាតទឹកស្អាតសម្រាប់ ប្រើប្រាស់ប្រចាំថ្ងៃ ប្រជាពលរដ្ឋខេត្តកោះកុង អាចប្រឈមនឹងបញ្ហាកង្វះខាតទឹកស្អាតសម្រាប់ ប្រើប្រាស់ប្រចាំថ្ងៃ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ជំរុញឱ្យ អភិបាលខេត្តកោះកុង និងក្រុមហ៊ុនផ្គត់ផ្គងទឹកស្អាតរបស់លោកឧកញ៉ា លី យ៉ុងផាត់ ត្រូវបង្កើនការយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមនានា ពិសេសកង្វះខាតទឹកស្អាតសម្រាប់ប្រើប្រាស់ក្នុងរដូវប្រាំងនាពេលខាងមុខនេះ ដែលកំពុងឈានទៅរកការជួបគ្រោះរាំងស្ងួត។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍បែបនេះ ក្នុងពិធីជួបសំណេះសំណាល ជាមួយកម្មករ និយោជិតប្រមាណ ១៣,៨៦៦នាក់ មកពីរោងចក្រសហគ្រាសចំនួន៧ នៅក្នុង ខេត្តកោះកុង។ ពិធីសំណេះសំណាល នេះធ្វើទ្បើងនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩នេះ នៅតំបន់សេដ្ឋកិច្ចពិសេស កោះកុង ស្ថិតនៅភូមិ នាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្ថែមថា ខេត្តកោះកុង ជាប់នឹងព្រំប្រទល់ប្រទេសថៃ ដូចនេះ ថ្នាក់ដឹកនាំខេត្តកោះកុង ត្រូវដោះស្រាយតាមរយះការតភ្ជាប់នាំបណ្តាញទឹកស្អាត ចូលពីប្រទេសថៃ ចូលមកកាន់ខេត្ត ដើម្បីធ្វើការផ្គត់ផ្គងទឹកស្អាតជូនប្រជាពលរដ្ឋប្រើប្រាស់ ឱ្យបានគ្រប់គ្រាន់៕

អត្ថបទទាក់ទង